(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងលោក យ៉ង ភិរម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់ផលិតផលខ្មែរ” ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្ត ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ អាជីវករ និងនិស្សិតក្នុងខេត្តកំពង់ឆ្នាំង។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ផលិតផលខ្មែរ ដើម្បីចូលទីផ្សារក្នុង និងក្រៅប្រទេស ជាពិសេស លើកទឹកចិត្តដល់ផលិតករខ្មែរឱ្យបន្តខិតខំពង្រឹងគុណភាព សុវត្ថិភាព សោភណភាព ស្តង់ដារ ការវេចខ្ចប់ ការកសាងម៉ាកសញ្ញា ដើម្បីពង្រឹងភាពប្រកួតប្រជែងផលិតផលនៅលើទីផ្សារ។
---
Mr. TAN Yuvaroath, Deputy Director-General of the General Directorate of Trade Promotion, Ministry of Commerce, presided over the opening ceremony of the seminar on “Khmer Promotion Products” in Kampong Chhnang Province.
…
(Kampong Chhnang): On the morning of Friday, 13 June 2025, Mr. TAN Yuvaroath, Deputy Director-General of the General Directorate of Trade Promotion, Ministry of Commerce, and Mr. YANG Phyrum, Deputy Governor of Kampong Chhnang Province, presided over the opening ceremony of a seminar on “Khmer Promotion Products.” The seminar was attended by representatives from the provincial administration, departments, relevant units, provincial chambers of commerce, companies, enterprises, communities, associations, producers, and traders in Kampong Chhnang Province.
The purpose of this seminar is to promote and enhance Khmer products’ access to domestic and foreign markets, especially encouraging Khmer producers to continue striving to improve quality, safety, aesthetics, standards, packaging, and branding to strengthen product competitiveness in the market.










