(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូ "អនាគតអ្នកដឹកនាំអាស៊ាន" (Futuru Lider ba ASEAN - FLBA) របស់ទីម័រឡេស្ដេ ដើម្បីពិភាក្សាការងារ។
ក្នុងជំនួបនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសរំលេចពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងទីម័រឡេស្ដេ ជាពិសេសដំណើរទស្សនកិច្ចទៅកាន់ទីម័រឡេស្ដេ នាពេលថ្មីៗនេះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងទីម័រឡេស្ដេ កាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម ក៏បានចែករំលែកពីគោលនយោបាយ ក៏ដូចជាច្បាប់ និងបទប្បញ្ញតិ្តនានា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដើម្បីជាពុទ្ធិបន្ថែមជូនគណៈប្រតិភូទីម័រឡេស្ដេផងដែរ។
---
(Phnom Penh): On the morning of Monday, 16 June 2025, His Excellency Tith Rithipol, Undersecretary of State of the Ministry of Commerce, met with the delegation of the Future Leaders for ASEAN (FLBA) Program of Timor-Leste.
During the meeting, His Excellency highlighted the bilateral trade cooperation between Cambodia and Timor-Leste, especially the recent official visit to Timor-Leste by Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate of the Kingdom of Cambodia, which has further enhanced the relations between the two countries. His Excellency also shared the policies, laws, and regulations related to the trade sector to further enhance Timor-Leste’s delegation understanding.






