(ប៉ារីស, បារាំង)៖ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារំាង ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមមហាសន្និបាត លើកទី១៧៦ របស់ការិយាល័យពិព័រណ៍អន្តរជាតិ (The 176th Session of the BIE General Assembly) ក្រោមអធិបតីភាព ឯកឧត្តម Dimitri S. Kerkentzes អគ្គលេខាធិការ នៃការិយាល័យពិព័រណ៍អន្តរជាតិ និងមានការចូលរួមពីប្រទេសជាសមាជិកចំនួន ៨៦។
មហាសន្និបាត លើកទី១៧៦នេះ បានពិនិត្យ ស្តាប់ និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖
១-កំណត់ហេតុមហាសន្និបាតលើកទី១៧៥, ២-របាយការណ៍សវនកម្មហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២៤, ៣-ការចុះឈ្មោះជាផ្លូវការនៃការរៀបចំពិព័រណ៍ពិភពលោក Expo 2030 Riyadh, ៤-See Agreement សម្រាប់ពិព័រណ៍អន្តរជាតិ Expo 2027 Belgrade, ៥-របាយការណ៍វឌ្ឍនភាពនៃដំណើរការពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន, ៦-បទបង្ហាញលម្អិតអំពីការត្រៀមលក្ខណៈរៀបចំពិព័រណ៍ពិភពលោក Expo 2030 Riyadh, ពិព័រណ៍អន្តរជាតិ Expo 2027 Belgrade និងពិព័រណ៍ Horticultural Exhibition 2027 Yokohama។
សូមបញ្ជាក់ជូនថា ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកការិយាល័យពិព័រណ៍អន្តរជាតិនេះចាប់តាំងពីឆ្នាំ១៩៩៧មក ហើយតាមរយៈសមាជិកភាពនេះ កម្ពុជាបានចូលរួមក្នុងពិព័រណ៍កម្រិតអន្តរជាតិ និងពិភពលោកជាបន្តបន្ទាប់ជាមួយប្រទេសជាសមាជិកសរុបចំនួន ១៨៤ប្រទេស៕
---
His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, led the Cambodian delegation to the 176th Session of the BIE General Assembly.
...
(Paris, France): On 17 June 2025, in Paris, France, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, led the Cambodian delegation to the 176th Session of the BIE (Bureau International des Expositions) General Assembly. The session, chaired by His Excellency Dimitri S. Kerkentzes, Secretary General of the Bureau International des Expositions, was attended by delegates from 86 member countries.
The session reviewed, heard, and adopted several important agenda items, including: 1. The minutes of the 175th General Assembly; 2. The financial audit report for 2024; 3. The official registration of Expo 2030 Riyadh; 4. The “See Agreement” for Expo 2027 Belgrade; 5. A progress report on the preparations for Expo 2025 Osaka Kansai, Japan; 6. Detailed presentations on the preparations for Expo 2030 Riyadh, Expo 2027 Belgrade, and the International Horticultural Exhibition 2027 Yokohama.
The Kingdom of Cambodia has been a member of the Bureau International des Expositions since 1997. Through this membership, Cambodia has consistently participated in international and world expos alongside 183 other member countries.







