(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Shangri-La ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថាគន្លឺះក្នុងវេទិកាជំនួបរវាងធុរកិច្ចកម្ពុជា-ឥណ្ឌា ក្រោមការរៀបចំរបស់ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសភាពាណិជ្ជកម្មឥណ្ឌា។
វេទិកានេះផ្តល់ឱកាសដល់ធុរជន និងវិនិយោគិនប្រទេសទាំងពីរស្វែងយល់ពីសក្តានុពល និងតភ្ជាប់បណ្តាញធុរកិច្ចជាមួយគ្នាដោយក្នុងនោះក្រុមហ៊ុនឥណ្ឌាផ្តោតលើវិស័យសំខាន់ៗដូចជា កសិកម្ម អេឡិចត្រូនិក សុខាភិបាល ម្ហូបអាហារ ទេសចរ បច្ចេកវិទ្យា ថាមពល សំណង់ និងសេវាកម្មហិរញ្ញវត្ថុ ជាដើម។
---
(Phnom Penh): On the morning of Tuesday, 17 June 2025, at the Shangri-La Hotel, His Excellency TITH Rithipol, Undersecretary of State at the Ministry of Commerce, delivered the keynote address at the Cambodia-India Business Forum organized by the Embassy of India in the Kingdom of Cambodia and the Indian Chamber of Commerce.
The forum provided an opportunity for businessmen and investors from both countries to explore potential and establish business networks with each other, with Indian companies focusing on key sectors such as agriculture, electronics, healthcare, food, tourism, technology, energy, construction, and financial services.

