ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ នៃទិវាការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(មេមត់, ត្បូងឃ្មុំ) ៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៥) និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា​ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម​ X16 ស្ថិតនៅក្នុងឃុំទន្លូង ស្រុក​មេមត់​ ខេត្តត្បូងឃ្មុំ​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងការពារជាតិ​ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រកម្ពុជា។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្ងៃទី២០ ខែមិថុនា បានកំណត់ជាទិវានៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាជនកម្ពុជាគ្រប់ៗរូប តែងតែចងចាំជានិច្ច ជាការរំលឹកអំពីគំរូវីរៈភាពដ៌មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរៈយុទ្ធជន វីរៈយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ឱ្យបានរួចចាកផុតពីការជិះជាន់ កាប់សម្លាប់ពីសំណាក់បនប្រល័យពូជសាសន៍ ប៉ុល ពត និងបានខិតខំស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ៕

https://s2.moc.gov.kh/mocspace/mocspace_1750758734780.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758734811.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758734768.jpg