ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងសម្រាប់ត្រៀមកិច្ចប្រជុំគណៈកម្មាធិការចរចាពាណិជ្ជកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា លើកទី១៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចរចាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាតំណាងកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងសម្រាប់ត្រៀមកិច្ចប្រជុំគណៈកម្មាធិការចរចាពាណិជ្ជកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា លើកទី១៤ (14th ACAFTA TNC) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧-១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើ (១) វឌ្ឍនភាពនៃការងារចរចារបស់ក្រុមការងារដែលបានចូលរួម (២) បញ្ហាជាប់គាំងដែលក្រុមការងារកំពុងជួបប្រទះ (៣) ជម្រើសដំណោះស្រាយ/សំណើដែលកំពុងពិភាក្សា និង (៤) ការត្រៀមជំហររបស់កម្ពុជាសម្រាប់កិច្ចប្រជុំ 14th ACAFTA TNC ខាងមុខនេះ។

---

His Excellency LONG Kemvichet, Director-General of the General Directorate of International Trade, led an inter-ministerial meeting in preparation for the 14th ASEAN-Canada Free Trade Agreement Trade Negotiating Committee Meeting at the Ministry of Commerce.

...

(Phnom Penh): On the morning of Friday, 20 June 2025, at the Ministry of Commerce, His Excellency LONG Kemvichet, Director-General of the General Directorate of International Trade, led an inter-ministerial meeting in preparation for the 14th ASEAN-Canada Free Trade Agreement Trade Negotiating Committee (14th ACAFTA TNC) Meeting, scheduled for July 7–11, 2025, in Kuala Lumpur, Malaysia.

The meeting was conducted to review and discussed: (1) the progress of the participating working groups' negotiations; (2) the working groups' pending issues; (3) current solutions/proposals under discussion; and (4) Cambodia's positions on the pending issues for the upcoming 14th ACAFTA TNC meeting.

https://s2.moc.gov.kh/mocspace/mocspace_1750758846348.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758846145.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758846252.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758847021.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758846235.jpg