ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី Jhelum Tini Thomas អ្នកជំនាញជាន់ខ្ពស់ផ្នែកគ្រប់គ្រងសាធារណៈ អញ្ជើញចូលរួមជាអធិបតីនិងផ្តល់សុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាក្រសួងពាណិជ្ជកម្ម ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមជាមួយនឹងលោកស្រី Jhelum Tini Thomas អ្នកជំនាញជាន់ខ្ពស់ផ្នែកគ្រប់គ្រងសាធារណៈ និងជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនិងថ្លែងសុន្ទរកថាបើកសិក្ខាសាលាពិគ្រោះយោបល់លើប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុនមេធាវី DFDL។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីកំណើនឡើងជាវិជ្ជមាននៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺបានបង្កើតនូវធុរកិច្ចថ្មីៗ ការទាក់ទាញការវិនិយោគ ការបង្កើតឱកាសការងារ និងការពង្រីកទីផ្សារឱ្យកាន់តែធំទូលាយសម្រាប់ទំនិញនិងសេវាកម្ម។ ក្នុងន័យនេះ វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាមទារឱ្យរាជរដ្ឋាភិបាលបង្កើតនូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយបន្ថែមទៀតដើម្បីជម្រុញនិងគាំទ្រឱ្យកាន់តែខ្លាំងក្លា តួយ៉ាង គឺដូចជាប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈ ដែលក្រសួងពាណិជ្ជកម្ម និងដៃគូរអភិវឌ្ឍកំពុងរៀបចំនូវសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលពីក្រសួង-ស្ថាប័នរដ្ឋ និង វិស័យឯកជន នេះតែម្តង។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបង្ហាញអំពីមូលដ្ឋាន និងភាពចាំបាច់ក្នុងការរៀបចំប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ពោលគឺឆ្លើយតបនឹងបទប្បញ្ញតិមាត្រា២៧ នៃច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងដើម្បីគ្រប់គ្រងទៅលើសកម្មភាពនិងប្រតិបត្តិការរបស់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងគោលដៅធានាការពារផលប្រយោជន៍និងសិទ្ធិរបស់អ្នកប្រើប្រាស់ក្នុងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងលើកកម្ពស់ទំនុកចិត្តក្នុងការប្រើប្រាស់និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ម៉្យាងវិញទៀត ប្រកាសនេះនឹងកំណត់នូវសិទ្ធិនិងកាតព្វកិច្ច ដែលអន្តរការីនិង បុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវអនុលោមតាម គោលការណ៍សំខាន់ៗទាក់ទិននឹងតម្លាភាពនិងការការពារទិន្នន័យផ្ទាល់ខ្លួន បទប្បញ្ញតិពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មនិងកម្មសិទ្ធិបញ្ញា ការដោះស្រាយវិវាទ។ល។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មក្នុងការគាំទ្រដល់វិស័យឯកជនតាមរយៈការបង្កើតនូវច្បាប់ និងគោលនយោបាយចាំបាច់នានាដើម្បីលើកកម្ពស់បរិយាកាស វិនិយោគនិងធុរកិច្ចនៅក្នុងប្រទេសកម្ពុជា៕

https://s2.moc.gov.kh/mocspace/mocspace_1686106103277.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106106450.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106108685.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106110829.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106110771.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106110206.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106109461.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106111350.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106110250.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106110366.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106111498.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106110282.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106111286.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106108360.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106111167.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106112052.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106111321.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106111125.jpg
https://s2.moc.gov.kh/mocspace/mocspace_1686106111244.jpg