(រដ្ឋធានីហ្សាការតា, សាធារណរដ្ឋឥណ្ឌូណេស៊ី ) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(រដ្ឋធានីហ្សាការតា, សាធារណរដ្ឋឥណ្ឌូណេស៊ី ) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាទៅលើវិស័យជាច្រើន ដែលមានសក្តានុពលសម្រាប់ជាកម្មវត្ថុនៃការពង្រឹង និងពង្រីកសហប្រតិបត្តិការបន្ថែមរវាងកម្ពុជា និងហ្វីលីពីន, និង ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។ វិស័យដែលមានសក្តានុពលទាំងនោះ រួមមាន៖ ពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន, ទេសចរណ៍, ការអប់រំ និងបណ្តុះបណ្តាល, សន្តិសុខ, ការពារជាតិ, និងការតភ្ជាប់លើគ្រប់រូបភាពរវាងប្រទេសទាំងពីរ។

(Jakarta, Republic of Indonesia) On the morning of Thursday, September 7th 2023, the Minister of Commerce, Her Excellency Cham Nimul, accompanied Samdech Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, paid a courtesy call to His Excellency Ferdinand Romualdez Marcos Jr., President of the Republic of the Philippines.

In this meeting, Samdech Thipadei Prime Minister and His Excellency President discussed potential development in various sectors, for the purpose of further strengthening and expanding the ties and mutually beneficial cooperation between Cambodia and the Philippines. The various sectors that has potential for development includes: trade, private sector, tourism, education and training, security, national defense and all aspect between the two nations.

https://s2.moc.gov.kh/mocspace/mocspace_1694140061059.jpg
https://s2.moc.gov.kh/mocspace/mocspace_1694140061329.jpg
https://s2.moc.gov.kh/mocspace/mocspace_1694140061163.jpg
https://s2.moc.gov.kh/mocspace/mocspace_1694140061146.jpg
https://s2.moc.gov.kh/mocspace/mocspace_1694140061271.jpg