News(សាំងភីធ័រស្បើក, សហព័ន្ធរុស្ស៊ី) ៖ នាព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងសាំងភីធ័រស្បើក សហព័ន្ធរុស្ស៊ី លោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានចូលរួមអម ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg លើកទី២៩ (the 29th SPIEF) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងសាំងភីធ័រស្បើក សហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ “ការសន្ទនាជាក់ស្តែង៖ ផ្លូវឆ្ពោះទៅរកអនាគតដ៏ស្ថិរភាព”។ គោលបំណងនៃវេទិកានេះ គឺដើម្បីជួយសម្រួលដល់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការលើបញ្ហាសេដ្ឋកិច្ចសំខាន់ៗ ការលើកកម្ពស់ឱកាសវិនិយោគ និងធុរៈកិច្ច និងពង្រឹងភាពជាដៃគូរអន្តរជាតិ តាមរយៈកិច្ចពិភាក្សាអំពីនិន្នាការសេដ្ឋកិច្ច ជំរុញការវិនិយោគ និងធុរៈកិច្ច ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិបណ្តាញទំនាក់ទំនង គម្រោងវិនិយោគ និងព្រឹត្តិការណ៍វប្បធម៌ និងកីឡា ព្រមទាំងមានការតាំងពិព័រណ៍បណ្តាក្រុមហ៊ុនក្នុងស្រុកនិងបរទេសជាច្រើនផងដែរ។ សូមជម្រាបជូនថា ក្នុងពិធីនេះ ក៏មានការចូលរួមពីមន្ត្រីការបរទេសជាន់ខ្ពស់ប្រមាណ១៣០រូប រួមមាន៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស អគ្គព្រះរាជអាជ្ញា ប្រធានអង្គការ និងសមាគមអន្តរជាតិ ប្រធានបេសកកម្មការទូត ប្រធានទីក្រុង និងតំបន់បរទេស។ ពីខាងរុស្ស៊ី មានការចូលរួមពី៖ មន្ត្រីជាន់ខ្ពស់ចំនួន ៤០ រូប ប្រធានសេវា និងទីភ្នាក់ងារសហព័ន្ធចំនួន ២៨ រូប និងប្រធានអង្គភាពចំនួន ៧៨ រូបនៃសហព័ន្ធ រុស្ស៊ី។ អ្នកតំណាងជាង ៩២០០ នាក់នៃអាជីវកម្មរុស្ស៊ី និងបរទេសមកពីក្រុមហ៊ុនជាង ៤៣០០ក្រុមហ៊ុន ក៏ដូចជា អ្នកចូលរួមប្រមាណជាង ២៤៥០០នាក់ មកពី១៤២ប្រទេស។ គណៈប្រតិភូភាគច្រើនមកពីប្រទេសចិន (ប្រហែល ២០០ នាក់) អារ៉ាប៊ីសាអូឌីត (ជាង ១៨០ នាក់) តង់ហ្សានី (ប្រហែល ១៧០ នាក់) អ៊ូសបេគីស្ថាន (ជាង ១៥០ នាក់) អេមីរ៉ាតអារ៉ាប់រួម (ជាង ១២០ នាក់) កាហ្សាក់ស្ថាន (ជាង ៩០ នាក់)។ បន្ថែមពីនេះ ក៏មានថ្នាក់ដឹកនាំកំពូលៗ ចូលរួមសម័យប្រជុំពេញអង្គ ដូចជា៖ ប្រធានាធិបតីរុស្ស៊ី ប្រធានាធិបតីអ៊ូសបេគីស្ថាន ប្រធានាធិបតីនៃសាធារណរដ្ឋតង់ហ្សានី និងអនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ផងដែរ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលលើកទី៣ ស្តីពី «ទីផ្សារឌីជីថល និងវត្តមានអនឡាញសម្រាប់សេវាកម្មនាំចេញ» ដែលរៀបចំឡើងក្រោមការគាំទ្រពី រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងសហភាពអឺរ៉ុប និងមានការចូលរួមពីតំណាងគម្រោង ព្រមទាំងសិក្ខាកាមជាច្រើនរូបមកពីស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពគ្រូបង្គោលក្នុងការផ្តល់ប្រឹក្សា និងគាំទ្របច្ចេកទេសដល់សហគ្រាសក្នុងស្រុក ជាពិសេសលើការរៀបចំ និងអភិវឌ្ឍកញ្ចប់សេវាកម្មនាំចេញ (Export Service Packages) ក៏ដូចជាការកំណត់ថ្លៃសេវាប្រកបដោយប្រសិទ្ធភាព និងភាពប្រកួតប្រជែង ព្រមទាំងពង្រឹងចំណេះដឹង និងជំនាញរបស់សិក្ខាកាមលើការកសាងវត្តមានឌីជីថលរបស់សហគ្រាស តាមរយៈការធ្វើទំនើបកម្មគេហទំព័រ ការរៀបចំប្រវត្តិរូបក្រុមហ៊ុន (Company Profile) និងខិត្តប័ណ្ណអេឡិចត្រូនិក (E-Brochure) ឱ្យស្របតាមស្តង់ដាអន្តរជាតិ និងមានភាពទាក់ទាញសម្រាប់ទីផ្សារគោលដៅ។ បន្ថែមពីនេះ វគ្គបណ្តុះបណ្តាលក៏បានផ្តោតលើការរៀបចំយុទ្ធសាស្ត្រមាតិកា (Content Strategy) ការប្រើប្រាស់បច្ចេកទេស Storytelling និងការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមសំខាន់ៗ ដូចជា LinkedIn, Facebook និង Instagram ព្រមទាំងការអនុវត្តជាក់ស្តែងលើការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI Tools) សម្រាប់ការផលិតមាតិកា និងការស្វែងរកដៃគូពាណិជ្ជកម្ម (B2B Matching) ផងដែរ៕
NewsANNOUNCEMENT: on BHARAT TEX 2026 from 14-17 July 2026 in New Delhi, India
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន មន្ទីរនិងសាខាការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែង រាជធានី-ខេត្ត ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖ ១. របាយការណ៍ស្តីពី «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ២. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររៀបចំរបាយការណ៍បូកសរុបការងារពាណិជ្ជកម្មប្រចាំឆមាសទី១ និងទិសដៅយុទ្ធសាស្ត្រសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ៣. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានកិច្ចការបច្ចេកទេស និងមន្ទីរពិសោធន៍ ៤. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់អនុព័ន្ធពាណិជ្ជកម្ម អមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវនៃសាធារណរដ្ឋប្រជាមានិតចិន ៥. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ ៦. មតិចូលរួមរបស់ថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាន-មន្ទីរនីមួយៗ និងមតិចូលរួមផ្សេងៗ៕
NewsANNOUNCEMENT: on The 3rd Cambodia Digital Trade Forum And Online Expo, from 11 to 13 September 2026, at the Koh Pich Convention and Exhibition Center (Buildings G-L), Phnom Penh