News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “យន្តការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការតាមរយៈមជ្ឈត្តការពាណិជ្ជកម្ម” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (NCAC)។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីក្របខ័ណ្ឌគតិយុត្តនៃមជ្ឈត្តការពាណិជ្ជកម្ម តួនាទីភារកិច្ចរបស់មជ្ឈត្តករ និងទិដ្ឋភាពទូទៅនៃដំណើរការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ តាមរយៈប្រធានបទសំខាន់ៗ ដូចជា៖ គោលការណ៍មជ្ឈត្តការ ច្បាប់ពាក់ព័ន្ធ ដំណើរការមជ្ឈត្តការ សវនាការ និងការអនុវត្តមជ្ឈត្តវិនិច្ឆ័យ ព្រមទាំងនិន្នាការថ្មីៗនៃមជ្ឈត្តការឌីជីថល ជាដើម៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំពិធីបិទបញ្ចប់ «គម្រោងពង្រឹងពាណិជ្ជកម្មអេឡិចត្រូនិកនៅតំបន់ជនបទ (REEP) ក្រោមអធិបតីភាពរបស់ ឯកឧត្ដម កឹម ស៊ីថន រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា សាកលវិទ្យាល័យ ដៃគូអភិវឌ្ឍន៍ សមាគម វិស័យឯកជន អាជីវករ និងព្រមទាំងមានការចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Video Conference) ពីថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ទាំង២៥ ផងដែរ។ សូមជម្រាបជូនថា «គម្រោងពង្រឹងពាណិជ្ជកម្មអេឡិចត្រូនិកនៅតំបន់ជនបទ (REEP)» គាំទ្រដោយមូលនិធិថ្នាក់តំបន់សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម (RT4D) ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីលទ្ធផលគម្រោង ចែករំលែកបទពិសោធន៍អនុវត្ត និងមេរៀនដែលបានរៀន និងពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធសាធារណៈ និងឯកជន ដើម្បីជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកជនបទនៅកម្ពុជា និងបង្ហាញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន ព្រមទាំងសេចក្តីព្រាង «ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកជនបទនៅកម្ពុជា ឆ្នាំ២០២៦–២០៣៥» ដែលជាឯកសារទិសដៅសំខាន់សម្រាប់ជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនៅតាមតំបន់ជនបទប្រកបដោយចីរភាព។ បន្ថែមពីនេះ កម្មវិធីនេះក៏បានផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មទាំង១០ ដែលចូលរួមក្នុងគម្រោង ក្នុងការតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផល ព្រមទាំងជំរុញការលក់ដោយផ្ទាល់ ដើម្បីពង្រីកទីផ្សារ និងបង្កើនឱកាសអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕
NewsANNOUNCEMENT: on Economic Forum for Southeast Asia on 30 June 2026 in Lyon, French Republic.
NewsANNOUNCEMENT: on The 9th China-Eurasia Expo from 25 to 29 June 2026 in Xinjiang province, People's Republic of China.
Newsសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនចំពោះដួងវិញ្ញាណក្ខន្ធ ឧបាសក ញឹម ស៊ាង ត្រូវជាឪពុកបង្កើតរបស់ លោក ផាត់ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃក្រសួងពាណិជ្ជកម្ម