Newsសេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
News(Phnom Penh): On the afternoon of Monday, 8 June 2026, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, received a courtesy call from Her Excellency Anna Hammargren, Ambassador of Sweden to Cambodia, and her colleague to discuss the progress of bilateral cooperation between Cambodia and Sweden and explore additional opportunities aimed at strengthening business, trade, and investment relations between the two countries. During the meeting, both sides acknowledged the growth in bilateral trade and discussed support for Cambodia's preparation for graduation from the Least Developed Countries (LDC) category. They also exchanged views on developments related to digital transformation, e-commerce, market diversification, enhancing competitiveness in the manufacturing sector, sustainable investment, and the green economy.
News(កំពង់ចាម)៖ នាព្រឹកថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីបើកមហាសន្និបាតកំណើតដំបូងរបស់សហគមន៍ ផលិតករ និងអាជីវករទុរេនបែកអន្លូង(ស.ទ.ប) ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡោ ចាន់លី អភិបាលរង និងជាតំណាងរបស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ប្រធានមន្ទីរទេសចរណ៍ អភិបាលស្រុក តំណាងសហគមន៍ អាជីវករ អ្នកប្រមូលទិញ អ្នកដាំដុះទុរេន ជាច្រើនរូប។ មហាសន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យនិងអនុម័តលើសេចក្តីព្រាងបទបញ្ជារួម គ្រប់គ្រងការប្រើប្រាស់ និងលក្ខន្តិកៈរបស់សហគមន៍ផលិតករនិងអាជីវករទុរេនបែកអន្លូង ព្រមទាំងរៀបចំបោះ ឆ្នោតជ្រើសរើសគណៈកម្មាការប្រតិបត្តិរបស់សហគមន៍ផលិតករ និងអាជីវករទុរេនបែកអន្លូង។ ជាលទ្ធផល អង្គសន្និបាតកំណើតដំបូង បានបោះឆ្នោតអនុម័តយល់ព្រមទៅលើ ១. លក្ខន្តិកៈរបស់សហគមន៍ផលិតករនិងអាជីវករទុរេនបែកអន្លូង; ២. បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ របស់សហគមន៍ និង ៣. ជ្រើសរើសប្រធាន១រូប និងអនុប្រធាន ២រូប និងសមាជិក សមាជិកា គណៈកម្មាការប្រតិបត្តិសហគមន៍ចំនួន ៨រូប៕
News(Phnom Penh): On the morning of Thursday, 4 June 2026, at the Ministry of Commerce, His Excellency SOK Sopheak, Secretary of State of the Ministry of Commerce, receives a courtesy call from UNCTAD Expert, Dr. Ian Walden, to discuss the preliminary findings of an assessment of Cambodia’s legal framework with the WTO Joint Statement Initiative (JSI) on E-Commerce. The discussion centered on the joint review and exchange of inputs of UNCTAD’s assessment of Cambodia’s regulatory compliance with the Joint Statement Initiative on E-commerce (JSI on E-commerce) of the World Trade Organization (WTO). During the discussion, Professor Ian underscored the existing E-commerce-related regulatory frameworks of Cambodia and their level of consistency, complementarity, and divergences between key elements of Cambodia’s legal framework and the provisions contained in the JSI. The discussion aims at developing strategic recommendations, among others, for Cambodia in developing its specific position towards the JSI in the future. On that occasion, His Excellency Secretary of State emphasized the Ministry of Commerce’s coordinating role with relevant ministries, institutions, and stakeholders in gathering additional inputs, as necessary, to ensure that the final assessment report of UNCTAD is accurate, practical, and strategically valuable, thereby providing a stronger basis for Cambodia’s decision-making process on this initiative.
News(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ មន្ទីពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានរៀបចំពិធីបើកព្រឹត្តិការណ៍ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នៅបរិវេណសួនសម្តេចព្រះសង្ឃរាជ ជួន ណាត ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោកជំទាវ តោពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពី លោកអភិបាលរងនៃគណៈអភិបាលខេត្ត លោក លោកស្រី តំណាងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន ផលិតករ ក្រុមហ៊ុន ផ្សារទំនើប ម៉ាត មីនីម៉ាត ជាច្រើនរូប។ យុទ្ធនាការផលិតផលជាតិ #MadeInCambodia នឹងត្រូវរៀបចំឡើងរយៈពេល ១ឆ្នាំពេញ ក្នុងគោលបំណងដើម្បីបង្ហាញពីភាពសម្បូរបែប និងសក្តានុពលនៃផលិតផលខ្មែរ ជូនដល់សាធារណជន ជាពិសេសបង្កើនការយល់ដឹងអំពី តម្លៃ គុណភាព និងអនុលោមភាពបទដ្ឋានបច្ចេកទេស ព្រមទាំងបង្កើតឱកាសមាសសម្រាប់ MSMEs ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងសិក្សាពីស្តង់ដារ តម្រូវការទីផ្សារ និងនីតិវិធីនានា ដើម្បីបង្កើនលទ្ធភាពដាក់លក់ផលិតផលក្នុងស្រុកទៅក្នុងបណ្តាផ្សារទំនើប (Supermarkets/Malls) ម៉ាត និងមីនីម៉ាត។ ក្នុងឱកាសនោះ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការកោតសរសើរខ្ពស់ចំពោះ «ភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន (Public-Private Partnership)» និងបានគូសបញ្ជាក់ថា៖ «យើងទាំងអស់គ្នាក្នុងនាមជាប្រជាពលរដ្ឋខ្មែរ គឺជាអ្នកប្រើប្រាស់ដែលមានតួនាទីមិនអាចខ្វះបានក្នុងការគាំទ្រ និងជំរុញការប្រើប្រាស់ផលិតផលជាតិ។ យុទ្ធនាការ #MadeInCambodia ពិតជាមានអត្ថន័យជ្រាលជ្រៅស្តែងចេញពីសមានចិត្ត ក្នុងការបង្ហាញនូវការស្រឡាញ់ផលិតផលជាតិ ស្រឡាញ់កសិករ និងផលិតករខ្មែរ ព្រមទាំងជាស្មារតីស្នេហាជាតិមាតុភូមិដ៏ពិតប្រាកដ»។ សូមជម្រាបជូនថា មកទល់ពេលនេះ មានបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតជាច្រើនទីតាំងនៅទូទាំងរាជធានី-ខេត្ត បានចូលរួមយ៉ាងសកម្ម ដោយរៀបចំតុបតែងធ្នើរដាក់តាំងលក់ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោបំផុតសម្រាប់អតិថិជន។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ធុរជន និងវិស័យឯកជនទាំងអស់ ចូលរួមគាំទ្រយុទ្ធនាការនេះឱ្យបានគ្រប់ៗគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងចិរភាព៕