ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក សៀ សុផល ប្រធានក្រុមហ៊ុន ថៃ ហួត ពាណិជ្ជ និងជាអតីតមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចជំរុញការប្រមូលទិញកសិផល និងផលិតផលខ្មែរ ចូលទៅក្នុងផ្សារ ថៃហួត
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក សៀ សុផល ប្រធានក្រុមហ៊ុន ថៃ ហួត ពាណិជ្ជ និងជាអតីតមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចជំរុញការប្រមូលទិញកសិផល និងផលិតផលខ្មែរ ចូលទៅក្នុងផ្សារ ថៃហួត។ ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុន ថៃ ហួត ពាណិជ្ជ បានប្រគល់អំណោយសប្បុរធម៌មួយចំនួន ជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈក្រសួងពាណិជ្ជកម្ម ផងដែរ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន អ៊ីអន គ្រុប (AEON Group) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចជំរុញការប្រមូលទិញកសិផល និងផលិតផលខ្មែរ ចូលទៅក្នុងផ្សារទំនើបអ៊ីអន
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន អ៊ីអន គ្រុប (AEON Group) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចជំរុញការប្រមូលទិញកសិផល និងផលិតផលខ្មែរ ចូលទៅក្នុងផ្សារទំនើបអ៊ីអន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជ និង លោក លោកស្រី ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន អ៊ីអន គ្រុប ជាច្រើនរូប។ ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុន អ៊ីអន គ្រុប បានប្រគល់អំណោយសប្បុរសធម៌មួយចំនួន ជូនដល់ជនភៀសសឹកចំនួន ៥០០០គ្រួសារ តាមរយៈក្រសួងពាណិជ្ជកម្ម ផងដែរ។
Newsឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយសមាគមអគ្គិសនីជនបទ អំពីនីតិវិធីនៃការបង់ប្រតិវេទប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលមានវត្តមានចូលរួមពីមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម និងសមាសភាពរបស់សមាគម ជាច្រើនរូប
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយសមាគមអគ្គិសនីជនបទ អំពីនីតិវិធីនៃការបង់ប្រតិវេទប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលមានវត្តមានចូលរួមពីមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម និងសមាសភាពរបស់សមាគម ជាច្រើនរូប។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋាននាំចេញនាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្ត្រីជំនាញរបស់នាយកដ្ឋាន
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋាននាំចេញនាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្ត្រីជំនាញរបស់នាយកដ្ឋាន។
Newsឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំវេទិកាថ្នាក់ជាតិស្តីពីការពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិត ក្រោមប្រធានបទ៖ ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព និងគ្រឿងទេស ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)
(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ វីនដាម ហ្គ្រែន ភ្នំពេញ កាពីថល រាជធានីភ្នំពេញ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាថ្នាក់ជាតិស្តីពី ការពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិត ដែលផ្តោតសំខាន់លើប្រធានបទ៖ ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព និងគ្រឿងទេស ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។



