ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា (SEOM Lead for Cambodia) បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំអន្តរកាលថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ស្តីពីវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (ASEAN DEFA) តាមប្រព័ន្ធវីដេអូ
នំពេញ)៖ នារសៀលថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា (SEOM Lead for Cambodia) បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំអន្តរកាលថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ស្តីពីវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (ASEAN DEFA) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមអមពីតំណាងនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
Newsលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាក្នុងការប្រមូលទិន្នន័យពោតក្រហម និងដោះស្រាយបញ្ហាប្រឈមនានា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស លោកអគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស តំណាងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃក្រសួងពាណិជ្ជកម្ម លោកប្រធាន-អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ តំណាងក្រុមហ៊ុន/ម្ចាស់សៃឡូប្រមូលទិញពោតក្រហមជាច្រើនរូប
(បាត់ដំបង)៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាក្នុងការប្រមូលទិន្នន័យពោតក្រហម និងដោះស្រាយបញ្ហាប្រឈមនានា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស លោកអគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស តំណាងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃក្រសួងពាណិជ្ជកម្ម លោកប្រធាន-អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ តំណាងក្រុមហ៊ុន/ម្ចាស់សៃឡូប្រមូលទិញពោតក្រហមជាច្រើនរូប។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលទិន្នន័យពោតក្រហមរបស់សៃឡូទាំង៣ខេត្ត និងពិភាក្សាលើបញ្ហាប្រឈមនានា ជុំវិញ កសិផលពោតក្រហម។
Newsលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សាលើឯកសារទស្សនាទានស្តីពីគម្រោង BRIDGE ដែលមានគោលបំណងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកម្មវិធីរដ្ឋាភិបាលឌីជីថលសំខាន់ៗទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការដាក់ចេញនូវរចនាសម្ព័ន្ធអភិបាលកិច្ចរឹងមាំ និងយន្តការលើកទឹកចិត្ត ដើម្បីទ្រទ្រង់កម្មវិធីរដ្ឋាភិបាលឌីជីថលទាំងនេះ
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សាលើឯកសារទស្សនាទានស្តីពីគម្រោង BRIDGE ដែលមានគោលបំណងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកម្មវិធីរដ្ឋាភិបាលឌីជីថលសំខាន់ៗទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការដាក់ចេញនូវរចនាសម្ព័ន្ធអភិបាលកិច្ចរឹងមាំ និងយន្តការលើកទឹកចិត្ត ដើម្បីទ្រទ្រង់កម្មវិធីរដ្ឋាភិបាលឌីជីថលទាំងនេះ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដារបស់ក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដារបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង នាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម និងអនុព័ន្ធពាណិជ្ជកម្មនៅក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូប។
Newsលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលជាមួយអន្តរក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីរៀបចំសំណើគម្រោង “Rural E-commerce Empowerment Project (REEP)” ដែលជាជំនួយបច្ចេកទេសរបស់មូលនិធិថ្នាក់តំបន់សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម (RT4D) ដែលមានការអញ្ជើញចូលរួមពី លោកស្រីបណ្ឌិត ហេង ម៉ូលីយ៉ាណែត អ្នកគ្រប់គ្រងគម្រោង របស់អង្គភាពអភិវឌ្ឍន៍សម្រាប់ពាណិជ្ជកម្មតំបន់ (RT4D) ប្រចាំប្រទេសកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជននិងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូប
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលជាមួយអន្តរក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីរៀបចំសំណើគម្រោង “Rural E-commerce Empowerment Project (REEP)” ដែលជាជំនួយបច្ចេកទេសរបស់មូលនិធិថ្នាក់តំបន់សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម (RT4D) ដែលមានការអញ្ជើញចូលរួមពី លោកស្រីបណ្ឌិត ហេង ម៉ូលីយ៉ាណែត អ្នកគ្រប់គ្រងគម្រោង របស់អង្គភាពអភិវឌ្ឍន៍សម្រាប់ពាណិជ្ជកម្មតំបន់ (RT4D) ប្រចាំប្រទេសកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជននិងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូប។



