ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃមជ្ឈមណ្ឌលជំរុញធុរកិច្ចអន្តរជាតិ នៃសហភាពមីយ៉ាន់ម៉ា
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួប និងពិភាក្សាការងារជាមួយគណ:ប្រតិភូវិស័យឯកជននៃសហភាព មីយ៉ាន់ម៉ា ដែលមានសមាជិកចំនួន ៥៤រូប ដឹកនាំដោយ លោក Aik Htun ប្រធានមជ្ឈមណ្ឌលជំរុញធុរកិច្ចអន្តរជាតិ នៃសហភាពមីយ៉ាន់ម៉ា ដោយមានការចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ប្រចាំសហភាពមីយ៉ាន់ម៉ា ឯកឧត្ដមអគ្គនាយក លោក លោកស្រីអគ្គនាយករង មន្ត្រីមួយចំនួនពីអគ្គនាយកដ្ឋានសេវា ពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មផងដែរ។
Newsឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូននិស្សិតជ័យលាភីអាហារូបករណ៍ឆ្នាំសិក្សា ២០២៥-២០២៦ ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ណែនាំ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ អគ្គនាយក អគ្គាធិការ លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន បានអនុញ្ញាតជូននិស្សិតចំនួន ៥០រូប ដែលជានិស្សិតជ័យលាភីអាហារូបករណ៍ក្រៅប្រទេស ឆ្នាំសិក្សា ២០២៥-២០២៦ ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម។
Newsឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីកាត់វិញ្ញាសារប្រឡងវគ្គបណ្តុះបណ្តាលស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូលសម្រាប់វិស័យឯកជន
(ភ្នំពេញ)៖ ព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាការគ្រប់គ្រងតំណាងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីកាត់វិញ្ញាសារប្រឡង ស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល ដែលសិក្ខាកាមជាសមាជិកនៃសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា និងបណ្តាក្រុមហ៊ុន សរុបចំនួន ៥២ នាក់ (ស្រ្តី ១៧នាក់) ។ ថ្លែងក្នុងពិធីកាត់វិញ្ញាសារប្រឡង ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ទម្រង់នៃវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញមានចំនួន ២២ទម្រង់ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទំនិញអាស៊ាន ទម្រង់ឌី អាស៊ានបូកដៃគូ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាសិប RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន CCFTA កម្ពុជា-កូរ៉េ CKFTA កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម CEPA និងនីតិវិធីក្នុងការស្នើសុំនិងការចេញលិខិតបញ្ជាក់ដើមកំណើតទំនិញ OCL សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារអាម៉េរិក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារសំខាន់នៃវគ្គបណ្តុះបណ្តាលស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូលសម្រាប់វិស័យឯកជន ព្រមទាំងបានជូនពរជូនសិក្ខាកាមទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការប្រឡងគ្រប់ៗគ្នា៕
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងមន្ត្រីរបស់នាយកដ្ឋាន
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងមន្ត្រីរបស់នាយកដ្ឋាន។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីរាយការណ៍ជូនលោកជំទាវរដ្ឋមន្ត្រីអំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋាន និងទទួលស្ដាប់អនុសាសន៍ណែនាំទិសដៅការងារបន្ត។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន គណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Soo Wei Chieh នាយកប្រតិបត្តិផ្នែកធុរកិច្ចអន្តរជាតិ និងជាប្រធានគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។



