ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0)
(ព្រះសីហនុ)៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) ដែលមានការចូលរួមពី មន្ដ្រីតំណាងមន្ទីរពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងសមាគមពាណិជ្ជកម្ម មេធាវី និងនិស្សិតនៅក្នុងខេត្តព្រះសីហនុ ជាច្រើនរូប។
Newsលោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយតំណាង UN Women
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយតំណាង UN Women ដើម្បីទទួលនូវការធ្វើបទបង្ហាញស្ដីពីគម្រោង «WE RISE Together» និងចូលរួមកិច្ចសម្ភាសន៍គន្លឹះ ក្នុងគោលបំណងសិក្សាអំពីកាលានុវត្តភាពដើម្បីលើកកម្ពស់ឱកាសនៃការចូលរួមរបស់ស្ត្រីក្នុងវិស័យសហគ្រិនភាពប្រកបដោយបរិយាបន្ន និងសមភាព។
Newsក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកទី២ ស្តីពី “ដំណើរការសិក្សា និងរៀបចំគោលនយោបាយម្រេចកម្ពុជា”
(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សំរិទ្ធ សាកុរា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់លើកទី២ ស្តីពី “ដំណើរការសិក្សា ប្រមូលព័ត៌មាននិងទិន្នន័យ ឱកាស និងបញ្ហាប្រឈម ក្នុងគោលបំណងបង្កើតគោលនយោបាយម្រេចកម្ពុជា”។
Newsលោកជំទាវ ប៊ុន ណារ៉ាត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារសកម្មភាពមនុស្សចាស់នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារសកម្មភាពមនុស្សចាស់ ក្រសួងពាណិជ្ជកម្ម ដើម្បីប្រកាសជូនសមាសភាពក្រុមការងារនូវសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារសកម្មភាពមនុស្សចាស់ក្រសួងពាណិជ្ជកម្ម និងពិភាក្សាលើកផែនការសកម្មភាពអនុវត្តការងារនាពេលខាងមុខ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ប៊ុន ណារ៉ាត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារសកម្មភាពមនុស្សចាស់នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារសកម្មភាពមនុស្សចាស់ ក្រសួងពាណិជ្ជកម្ម ដើម្បីប្រកាសជូនសមាសភាពក្រុមការងារនូវសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារសកម្មភាពមនុស្សចាស់ក្រសួងពាណិជ្ជកម្ម និងពិភាក្សាលើកផែនការសកម្មភាពអនុវត្តការងារនាពេលខាងមុខ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងារសកម្មភាពមនុស្សចាស់របស់ក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
Newsឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្ដីពីការសម្ងាត់ពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ជាច្រើនរូប
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្ដីពីការសម្ងាត់ពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។ --- (Phnom Penh): On the morning of Friday, 18 July 2025, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce, chaired a meeting to follow up on the progress and gather inputs on the draft trade secret law, which was also attended by senior officials and officials of the Ministry of Commerce.



