News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ដើម្បីពិនិត្យ និងពិភាក្សាលើករណីសំណើសុំបន្តនីតិវិធីវិនិយោគគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងភូមិសាស្ត្រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ ឯកឧត្តម លីវ សុវណ្ណា អនុប្រធាន និងប្រធានក្រុមការងារទី៤ នៃក្រុមប្រឹក្សាអ្នកច្បាប់។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងអន្តរក្រសួងពាក់ព័ន្ធ និងក្រុមការងារនៃក្រុមប្រឹក្សាអ្នកច្បាប់។ --- (Phnom Penh): On the afternoon of Monday, 29 September 2025, at the Council of Ministers, Her Excellency TAN Tepikanika, Under Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, attended the meeting with the Council of Jurists to review and discuss the case of the “Request to continue the investment procedure for the Stung Pursat 1 Hydropower Dam Development Project” located in Pursat Province, led by His Excellency LIV Sovanna, Vice President and President of Working Group 4 of the Council of Jurists. The meeting was attended by representatives of relevant ministries, such as the Ministry of Environment, Ministry of Mines and Energy, Ministry of Land Management and Urban Planning, Ministry of Economy and Finance, the Council for the Development of Cambodia, and the Council of Jurists's working group 4.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្ដរជាតិកម្ពុជា (IFCC) ដើម្បីពិភាក្សាអំពីនីតិវិធីនៃការចុះបញ្ជីអាជីវកម្ម និងបទបង្ហាញសេចក្ដីព្រាងកម្រិតខ្ពស់នៃដំណើរការចុះឈ្មោះសាជីវកម្ម របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្ដរជាតិកម្ពុជា (IFCC) ។ --- (Phnom Penh): On the morning of Tuesday, 30 September 2025, at the Ministry of Commerce, His Excellency CHHOR Sunhong, Undersecretary of State of the Ministry of Commerce, received a courtesy meeting from the International Financial Center of Cambodia (IFCC) to discuss the procedures for business registration and to receive a presentation on the high-level draft framework of the business registration process of the International Financial Center of Cambodia (IFCC).
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត ដឹកនាំដោយ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមលោក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យថ្នាក់កណ្ដាលទាំងអស់។ របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន៖ ១. មតិស្វាគមន៍ បើកកិច្ចប្រជុំ និងវឌ្ឍនភាពការងារពាក់ព័ន្ធ ដោយឯកឧត្ដមប្រធានអង្គប្រជុំ ២. របាយការណ៍វឌ្ឍនភាពការងារពាក់ព័ន្ធនឹងមន្ទីរពិសោធន៍ ៣. របាយការណ៍វឌ្ឍនភាពការងារពាក់ព័ន្ធនឹងការដាក់តាំងបង្ហាញផលិតផលហាឡាលកម្ពុជា នៅក្នុងពិព័រណ៌ផលិតផលខ្មែរ២០២៥ និងការចូលរួមកិច្ចប្រជុំកំពូលហាឡាលអន្តរជាតិឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ៤. របាយការណ៍វឌ្ឍនភាពការងាររបស់នាយកដ្ឋានប្រកួតប្រជែង, ការងាររបស់លេខាធិការដ្ឋាន គ.ប.ក. និងវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំក្រុមអ្នកជំនាញអាស៊ានស្ដីពីការប្រកួតប្រជែងលើកទី៣៥ (35th AEGC) និងកិច្ចប្រជុំលើកទី៦របស់ប្រធានអង្គភាពប្រកួតប្រជែងអាស៊ាន (6th AHCA) ៥. របាយការណ៍វឌ្ឍនភាពការងាររបស់សាខា ក.ប.ប. ខេត្តកណ្ដាល, សាខា ក.ប.ប. ខេត្តស្ទឹងត្រែង និងសាខា ក.ប.ប. ខេត្តមណ្ឌលគិរី ក្នុងការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវ ៦. មតិចូលរួមរបស់លោកអគ្គនាយករងទទួលបន្ទុក ៧. មតិបិទអង្គប្រជុំ និងការកំណត់ផែនការសកម្មភាពជាទិសដៅក្នុងការបំពេញការងារតាមភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។
News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាមួយនឹងប្រទេសដៃគូអាស៊ាន ដូចខាងក្រោម៖ -កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ត្រីភាគីជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មស្វីស លើកទី៤ (4th AEM-Troika Open-ended Dialogue with Switzerland Trade Minister) -កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១៤ (14th AEM-Canada Consultation) -កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា លើកទី២២ (22nd AEM-India Consultation) -កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី លើកទី១៤ (14th AEM-Russia Consultation) -កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុងនៃប្រទេសចិន លើកទី៩ (9th AEM-Hong Kong of China Consultation) កិច្ចប្រជុំខាងលើត្រូវបានរៀបចំឡើងស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥ ដើម្បីតាមដាន និងពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន ជាមួយនឹងដៃគូខាងលើ ក្រោមក្របខណ្ឌអាស៊ាន ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃប្រទេសចិន (AHKFTA) ព្រមទាំងវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) និងការពិនិត្យឡើងវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA) ផងដែរ។ --- (Kuala Lumpur, Malaysia): On Friday, 26 September 2025, in Kuala Lumpur, Malaysia, His Excellency PICH Rithi, Secretary of State of the Ministry of Commerce, high representative of Her Excellency CHAM Nimul,Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia led Cambodia’s delegation to attend consultations with Dialogue Partners of ASEAN, as follows: - 4th AEM-Troika Open-ended Dialogue with Switzerland Trade Minister - 14th AEM-Canada Consultation - 22nd AEM-India Consultation - 14th AEM-Russia Consultation - 9th AEM-Hong Kong of China Consultation The above meetings were held under Malaysia's ASEAN Chairmanship in 2025, was convened back-to-back with the 57th AEM Meeting to monitor and review the progress of economic cooperation between ASEAN and the above partners under the ASEAN framework, the implementation of the ASEAN-Hong Kong,China Free Trade Agreement (AHKFTA), as well as the progress of negotiations on the ASEAN-Canada Free Trade Agreement (ACAFTA) and the review of the ASEAN-India Trade in Goods Agreement (AITIGA).
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីសិក្សា និងរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចលើកទី២ ដើម្បីតាមដានវឌ្ឍនភាពការងារនៃការរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រីជាអនុប្រធាន និងសមាជិកគណៈកម្មការមកពីក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ អង្គការ CIRD, HEKS, GIZ, CAPRED ព្រមទាំងតួអង្គខ្សែច្រវាក់តម្លៃក្នុងវិស័យស្វាយជាច្រើនរូប។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ ១.រាយការណ៍អំពីលទ្ធផលនៃសិក្ខាសាលាថ្នាក់តំបន់ទាំង៣ រួមមានខេត្តកំពង់ស្ពឺ បាត់ដំបង និងខេត្តកំពង់ធំ ២.ពិភាក្សាលើសេចក្តីព្រាងណែនាំស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយកម្ពុជា។