News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ នៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងវេទិកាស្តីពី ”ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំ សប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង នាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យាឌីជីថល និងច្បាប់សហគ្រាសពាណិជ្ជកម្ម” ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ សហការជាមួយនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម និងមានសិក្ខាកាមចូលរួមប្រមាណ ៧៦នាក់ (ស្រី្ត ២៣នាក់) មកពីមន្ទីរពាណិជ្ជកម្មទាំង ២៥ រាជធានី-ខេត្ត និងបណ្តាក្រុមហ៊ុនឯកជន ផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដោយមានការចូលរួមពីលោក-លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីរាជការនៃនាយកដ្ឋានទាំងបី ចំណុះអគ្គនាយកដ្ឋាន។ កិច្ចប្រជុំនេះ មានគោលបំណងចម្បង ដើម្បីចែករំលែកវឌ្ឍនភាពការងារ និងបូកសរុបលទ្ធផលការងារ ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តនៅខែបន្ទាប់។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អេង សុធីវ័ន្ត អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់អគ្គនាយកដ្ឋាន ដែលមានវត្តមានចូលរួមពី លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងមន្រ្តីទាំងអស់នៃអគ្គនាយកដ្ឋាន។ កិច្ចប្រជុំប្រចាំខែនេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារសំខាន់ៗ របស់នាយកដ្ឋានទាំង៣ រួមមាន៖ ១.- នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ២.- នាយកដ្ឋាននីតិកម្ម ៣.- នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម។