ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0)
(ក្រចេះ)៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) ដែលមានការចូលរួមពី មន្ដ្រីតំណាងមន្ទីរពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងសមាគមពាណិជ្ជកម្ម មេធាវី និងនិស្សិតនៅក្នុងខេត្តក្រចេះ ជាច្រើនរូប។
Newsលេាកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានអញ្ជើញមកទស្សនាពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន
(អូសាកា, ជប៉ុន)៖ នាថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារប្រចាំការនៅពន្លាជាតិកម្ពុជា បានសម្របសម្រួល និងទទួលស្វាគមន៍គណៈប្រតិភូហ្វ្រង់កូហ្វូនី ដែលដឹកនាំដោយ លេាកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដោយក្នុងនោះដែរក៏មានការចូលពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការ និង ឯកឧត្តម ទុយ រី អគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនផងដែរ។
Newsលោក ឡៅ ងូន អេង អនុព័ន្ធពាណិជ្ជកម្មប្រចាំទីក្រុងក្វាងចូវ ចូលរួមក្នុងការស្វាគមន៍ទេសចរណ៍ចិនខេត្តក្វាងទុង ទៅទស្សនាកម្ពុជា
(ក្វាងចូវ, ចិន)៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅព្រលានយន្តហោះ Baiyun International Airport លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន តំណាងលោកអគ្គកុងស៊ុល បានចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ដែលមានឈ្មោះថា “សូមស្វាគមន៍មកកាន់កម្ពុជា” រៀបចំដោយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ GZL International Travel Service LTD និងក្រុមហ៊ុន Air Cambodia។
Newsលោក ង៉ែត ចេក អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាង ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា ក្រោមអធិបតីភាព លោក ង៉ែត ចេក អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាង ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាតំណាងសហគ្រាស/ក្រុមហ៊ុន ជាច្រើនរូប ក្នុងគោលបំណងដើម្បីតម្រង់ទិសការផ្សព្វផ្សាយលក់ផលិតផលទំនិញ និងសេវា រួមទាំងការផ្សព្វផ្សាយលក់តាមប្រព័ន្ធអនឡាញ ឱ្យមានភាពអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
Newsក្រសួងពាណិជ្ជកម្ម រៀបចំពិធីទូងស្គរ អបអរសាទរនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ជាសម្បត្តិបេតិកភណ្ឌពិភពលោក
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ នេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម បានចូលរួមប្រារព្ធពិធីទូងស្គរអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយមោទកភាពជាតិដ៏ខ្ពង់ខ្ពស់បំផុត ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង បានសម្រេចជាឯកច្ឆន្ទចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។



