Newsអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥
News(សានតុង, ចិន)៖ នាថ្ងៃសៅរ៍ និងអាទិត្យ ទី២០-២១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូនៃក្រុមការងារជំរុញការនាំចេញ មកបំពេញទស្សនៈកិច្ចសិក្សា និងពិភាក្សាការងារជាមួយក្រុមហ៊ុន/រោងចក្រធំៗចំនួនបួន នៅទីក្រុងវួយហ្វាង និងទីក្រុងលីនអ៊ី ខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន រួមមាន៖ ១-រោងចក្រផលិតផលិតផលវាយនភណ្ឌSunvim Group Co.,Ltd, ២-រោងចក្រកាត់ដេរសម្លៀកបំពាក់Sinoer Menswear Co., Ltd., ៣-រោងចក្រផលិតប្រេងសណ្តែកShandong Jinsheng Grain and Oil Food Co.,Ltd និង៤-រោងចក្រផលិតប្រេងឆាShandong Yuhuang Grain and Oil Food Co.,Ltd។ ក្នុងដំណើរទស្សនៈកិច្ចសិក្សាខាងលើ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយតំណាងភាគីក្រុមហ៊ុន និងបានចុះទស្សនកិច្ចផ្ទាល់ពីខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រ។ ក្នុងឱកាសនោះ ដោយមើលឃើញពីបទពិសោធន៍ និងភាពជោគជ័យអាជីវកម្មរបស់ក្រុមហ៊ុន ឯកឧត្តមប្រធានគណៈប្រតិភូ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន/រោងចក្រធំៗចំនួនបួនខាងលើ ស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ដើម្បីអាចចាប់យកការអនុគ្រោះនានា ជាពិសេសក្នុងការបំពេញបន្ថែមទៅលើគុណភាពកែរឆ្នៃផលិតផលកម្ពុជាទៅកាន់ទីផ្សារពិភពលោក។ ជាលទ្ធផល ក្រុមហ៊ុនSunvim Group Co.,Ltd ដែលជាក្រុមហ៊ុនផលិតផលិតផលវាយនភណ្ឌគេហដ្ឋានខ្នាតធំរបស់ប្រទេសចិន សន្យាថានឹងទៅកាន់កម្ពុជាធ្វើការសិក្សាឱ្យបានស៊ីជម្រៅម្តងទៀត អំពីច្បាប់និងបទប្បញ្ញត្តិ ការប្រើប្រាស់កម្មករ និងលក្ខខណ្ឌនានា នៃការវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ដោយកន្លងមកក្រុមហ៊ុនធ្លាប់បានសិក្សានៅកម្ពុជារួចមកហើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនSinoer Menswear Co., Ltd., ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ល្បីរបស់ប្រទេសចិន ក៏មានបំណងទៅសិក្សា និងស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រនៅកម្ពុជាផងដែរ ដើម្បីអាចនាំចេញផលិតផលទៅកាន់ទីផ្សារនានា៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូពីក្រុមហ៊ុន Niron SVP Investment Co.,Ltd. និងក្រុមហ៊ុន Qingdao Hainergy Technology Corp., Ltd (HAITECH)។ --- (Phnom Penh): On the morning of Friday, 19 September 2025, at the Ministry of Commerce, His Excellency KIM Sreyroth, Undersecretary of State of the Ministry of Commerce, received a courtesy call meeting from the delegations of Niron SVP Investment Co., Ltd. and Qingdao Hainergy Technology Corp., Ltd (HAITECH).
News(គូឡាឡាំពួ, ម៉ាឡេស៊ី) ៖ នៅថ្ងៃអង្គារ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៧។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ីឆ្នាំ២០២៥ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចឆ្នាំ២០២៥ ការងារអាទិភាពប្រចាំឆ្នាំ ផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រ សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៦-២០៣០ បច្ចុប្បន្នភាពនៃការចុះហត្ថលេខានិងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាក់ព័ន្ធក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន វឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ព្រមទាំងកិច្ចពិភាក្សាផ្ទៃក្នុងអាស៊ានត្រៀមសម្រាប់ការកិច្ចពិគ្រោះយោបល់ជាមួយដៃគូសន្ទនាអាស៊ាន។ - - - (Kuala Lumpur, Malaysia): On Tuesday, 23 September 2025, in Kuala Lumpur, Malaysia, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 57th ASEAN Economic Ministers’ (AEM) Meeting. The Meeting was convened under Malaysia’s ASEAN Chairmanship 2025 with the aim of reviewing progress and discussing a number of key agendas of ASEAN economic integration. These included the Priority Economic Deliverables (PEDs) 2025, the Annual Priorities, the ASEAN Economic Community Blueprint 2025 Implementation and Strategic Plan 2026-2030, the status of signing and ratification of agreements under the ASEAN Economic Community framework, the progress of various ASEAN trade agreement negotiations, as well as internal ASEAN discussions in preparation for consultations with dialogue partners.
News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នារសៀលថ្ងៃអង្គារ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២៣ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់បានពិនិត្យ និងផ្ដល់យោបល់លើគម្រោងសកម្មភាព ការងារអាទិភាព និងគំនិតផ្ដួចផ្ដើម របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៥ និងបានពិចារណាលើអនុសាសន៍ និងសំណូមពររបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវយន្តការពិគ្រោះយោបល់ជាមួយវិស័យឯកជន ក្នុងកិច្ចការសមាហរកម្មសេដ្ឋកិច្ចអាស៊ាន។ --- (Kuala Lumpur, Malaysia): On the afternoon of Tuesday, 23 September 2025, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister (AEM) for Cambodia, led the Cambodian delegation to the 23rd Consultation between the ASEAN Economic Ministers and the ASEAN Business Advisory Council, held on the occasion of the 57th ASEAN Economic Ministers’ Meeting in Kuala Lumpur, Malaysia. During this consultation, the ASEAN Economic Ministers (AEM) reviewed and shared their insights on the ASEAN Business Advisory Council’s legacy projects, priorities, and initiatives for 2025. They also considered the council’s recommendations, along with various collaborations with the ASEAN Business Advisory Council, to further strengthen the consultation mechanism with the private sector in support of ASEAN economic integration.