News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Damian Hickey ប្រធានតំបន់អាស៊ីអាគ្នេយ៍ នៃវិទ្យាស្ថាន Tony Blair ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មឌីជីថល និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។ - - - (Kuala Lumpur, Malaysia): On the morning of 23 September 2025, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Damian Hickey, Regional Director of the Tony Blair Institute. The meeting provided an opportunity for both sides to exchange views on potential areas of collaboration, particularly in the fields of e-commerce and trade facilitation, with the aim of enhancing Cambodia’s competitiveness.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ នាសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដើម្បីចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសខួបលើកទី ៣២ឆ្នាំ នៃ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Yan Dong អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើយន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ --- (Kuala Lumpur): On the morning of Wednesday, 24 September 2025, Her Excellency CHAM Nimul, Minister of Commerce, had a courtesy call meeting with His Excellency Yan Dong, Vice Minister of Commerce of the People’s Republic of China. During the meeting, both sides discussed mechanisms to strengthen and further expand bilateral trade cooperation, with a particular focus on maximizing the benefits of the Cambodia–China Free Trade Agreement.
News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥ ក្នុងគោលបំណងតាមដាន និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ (AKFTA) កម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ និងការត្រៀមរៀបចំដំឡើងកម្រិតកិច្ចព្រមព្រៀង AKFTA។ - - - (Kuala Lumpur, Malaysia): On the morning of Wednesday, 23rd September 2025, Her Excellency CHAM Nimul, Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 22nd AEM-Republic of Korea (ROK) Consultation in Kuala Lumpur, Malaysia. The meeting, held under Malaysia's ASEAN Chairmanship in 2025, was convened back-to-back with the 57th AEM Meeting to review and discuss the progress of the implementation of the ASEAN-Korea Free Trade Area (AKFTA), and ASEAN-Korea Economic Cooperation programmes, as well as the preparation for upgrade to the AKFTA.
News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥ ក្នុងគោលបំណងពិភាក្សាលើបច្ចុប្បន្នភាពនៃកិច្ចការកម្មសិទ្ធិបញ្ញារបស់អាស៊ាន វឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន-អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ផែនការសកម្មភាពស្តីពីសិទ្ធិកម្មសិទ្ធិបញ្ញាអាស៊ាន ឆ្នាំ២០២៦-២០៣០ និងការដាក់ចេញនូវការដាក់បញ្ជូលទិន្នន័យនៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងប្រព័ន្ធចុះបញ្ជីកម្មសិទ្ធិបញ្ញា។ - - - (Kuala Lumpur, Malaysia): On the morning of Wednesday, 24 September 2025, Her Excellency CHAM Nimul, Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the AEM-Director General of World Intellectual Property (WIPO) Consultation in Kuala Lumpur, Malaysia. The meeting, held under Malaysia's ASEAN Chairmanship in 2025, was convened back-to-back with the 57th AEM Meeting to discuss updates on ASEAN’s intellectual property initiatives, the progress in implementing the ASEAN-WIPO Memorandum of Understanding, the ASEAN IPR Action Plan 2026–2030, and introduction of the launch of the Geographical Indication Database on the ASEAN IP Register.