ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsលោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានចូលរួមអម ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ក្នុងព្រឹត្តិការណ៍ពិសេសសម្រាប់ប្រមុខបេសកកម្មការទូត ដែលបានរៀបចំដោយនាយកដ្ឋានពិធីការរដ្ឋនៃក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ “ការវិនិយោគនៅប្រទេសរុស្ស៊ី “
(មូស្គូ, សហព័ន្ធរុស្ស៊ី) ៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិរុស្ស៊ី លោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានចូលរួមអម ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ក្នុងព្រឹត្តិការណ៍ពិសេសសម្រាប់ប្រមុខបេសកកម្មការទូត ដែលបានរៀបចំដោយនាយកដ្ឋានពិធីការរដ្ឋនៃក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ “ការវិនិយោគនៅប្រទេសរុស្ស៊ី “។
Newsឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង នាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
Newsឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៥ និងផែនការសកម្មភាពអនុវត្តបន្ត របស់អគ្គនាយកដ្ឋាន ក.ប.ប.
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៥ និងផែនការសកម្មភាពអនុវត្តបន្ត របស់អគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា អនុប្រធានសាខា ក.ប.ប. រាជធានី-ខេត្ត ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្ដមអគ្គនាយក បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ឱ្យបន្តចូលរួមសហការគ្នា ដើម្បីបំពេញការងារឱ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់ រួមចំណែកថែរក្សាសុខភាព សុវត្ថិភាព និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ព្រមទាំងធានាអោយការធ្វើពាណិជ្ជកម្មប្រកបដោយសមធម៌ និងបរិយាកាសនៃការប្រកួតប្រជែងមានលក្ខណៈស្មោះត្រង់។
Newsឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវ និងរៀបចំផែនការយុទ្ធសាស្រ្តបង្ហាញផ្លូវលើធនធានពន្ធុ (Genetic Resource) ចំណេះដឹងប្រពៃណី (Traditional Knowledge) និងវិញ្ញតិ្តវប្បធម៌ប្រពៃណី (Traditional Cultural Expression) របស់កម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវ និងរៀបចំផែនការយុទ្ធសាស្រ្តបង្ហាញផ្លូវលើធនធានពន្ធុ ចំណេះដឹងប្រពៃណី និងវិញ្ញតិ្តវប្បធម៌ប្រពៃណី (GRTKTCE) របស់កម្ពុជា ដែលមានការអញ្ជើញចូលរួមពី លោកស្រី កានូ នីគី លេខាទី១ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោកស្រីបណ្ឌិត ហេង ម៉ូលីយ៉ាណែត អ្នកគ្រប់គ្រងគម្រោង របស់អង្គភាពអភិវឌ្ឍន៍សម្រាប់ពាណិជ្ជកម្មតំបន់ (RT4D) ប្រចាំប្រទេសកម្ពុជា តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល លោក លោកស្រីប្រធាន និងតំណាងនាយកដ្ឋាន និងមន្ទីរពាណិជ្ជកម្មខេត្តពាក់ព័ន្ធ តំណាងអង្គការ FAO លោក លោកស្រីប្រធានសមាគមអន្តរវិជ្ជាជីវៈ (GI) និងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូប។ សិក្ខាសាលានេះរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បី៖ • ពិនិត្យ និងវិភាគលទ្ធផលស្រាវជ្រាវផ្នែកច្បាប់ និងគោលនយោបាយ • ចែករំលែកបទពិសោធន៍ក្នុងតំបន់ • កំណត់អាទិភាពសម្រាប់ផែនទីយុទ្ធសាស្ត្រផ្នែក GRTKTCE ដើម្បីអនុវត្តសកម្មភាពបន្ត។
Newsឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីបើកសំណួរវិញ្ញាសារ ក្នុងការប្រលងបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញវគ្គទី៣ សម្រាប់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីបើកសំណួរវិញ្ញាសារ ក្នុងការប្រលងបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញវគ្គទី៣ សម្រាប់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំពីគោលបំណងនៃវគ្គបណ្តុះបណ្តាលដែលបានរៀបចំចាប់ពីថ្ងៃទី១៦ ដល់២៤ ខែមិថុនា កន្លងទៅនេះ ដែលមានទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង គឺបានបង្កើនចំណេះដឹងទាក់ទងនឹងការទទួលបានភាពអនុគ្រោះ ក្រោមកិច្ចព្រមព្រៀងសេរីនានា ព្រមទាំងនីតិវិធីក្នុងការស្នើសុំ និងអនុញ្ញាតនូវវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដល់មន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ដើម្បីជាទុនក្នុងការបំពេញការងារជាតំណាងពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេស នាថ្ងៃអនាគត។



