Newsញត្តិថ្កោលទោស ចំពោះការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា
News(តាកែវ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក យង់ សុវឌ្ឍនា អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ អាជីវករ និងនិស្សិត ក្នុងខេត្តតាកែវ ជាច្រើនរូប។
News(ភ្នំពេញ)៖ នាថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងស្ថាប័នអយ្យការ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងនីតិវិធីនៃការកសាងសំណុំរឿងទៅតុលាការ» ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ភាវ ម៉ាលីរិទ្ធ ទីប្រឹក្សាគម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យឯកជន (GIZ) និងលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ជាច្រើនរូប។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងបំពេញបន្ថែមនូវចំណេះដឹង និងជំនាញពាក់ព័ន្ធនឹងនីតិវិធីនៃការចុះត្រួតពិនិត្យ ស៊ើបអង្កេត ឆែកឆេរ និងបច្ចេកទេសនៃការកសាងសំណុំរឿងទៅតុលាការ ឱ្យស្របតាមក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិនានា ដែលធ្វើបទឧទ្ទេសនាមដោយ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជូនដល់មន្ត្រីអនុវត្តច្បាប់របស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ធ្វើយ៉ាងណាជំរុញឱ្យការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងស្របតាមនីតិវិធីជាធរមាន៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចរចាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) តំណាងកម្ពុជា បានអញ្ជើញជាសហប្រធានជាមួយ ឯកឧត្តម ពេជ អង្គ សមាជិកនៃក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារប្រតិបត្តិល្អលើបទដ្ឋានគតិយុត្ត (Good Regulatory Practices) នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់និងផ្តល់ធាតុចូលលើជំពូកស្តីពីការប្រតិបត្តិល្អលើបទដ្ឋានគតិយុត្តក្រោមកិច្ចព្រមព្រៀង ACAFA។ កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ១១ រួមមាន៖ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។