News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្នាំ២០២៥-២០៣០ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងតំណាងនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុន Profitence និងសហការី ជាច្រើនរូប។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលម្អិតទៅលើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងយុទ្ធសាស្ត្រ ក៏ដូចជាប្រមូលធាតុចូលបន្ថែមពីនាយកដ្ឋានពាក់ព័ន្ធដើម្បីកែលម្អគោលនយោបាយនេះឱ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញបរិយាបន្នឌីជីថល និងពង្រឹងសមាហរណកម្មរបស់កម្ពុជាទៅក្នុងទីផ្សារសកល។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានអញ្ជើញជាអធិបតីដឹកនាំសិក្ខាសាលា ស្ដីពី «ការកំណត់អាទិភាពនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការគ្រប់គ្រងករណី (Consumer Protection Law Enforcement Priority-Setting and Case Management)»។ សិក្ខាសាលានេះ សហការរៀបចំដោយអគ្គនាយកដ្ឋាន ក.ប.ប. និងអង្គការ GIZ និងមានវត្តមានចូលរួមពីតំណាងអង្គការ GIZ និងជំនាញការនៃគម្រោង EU-German GATE រួមទាំង លោកអគ្គនាយករង ប្រធាននាយកដ្ឋាន លោក លោកស្រីជាមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ជាច្រើនរូប ផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Fahd Al-Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និងគណៈប្រតិភូនៃក្រុមហ៊ុន AI MANSOUR HOLDING (AMH) ដើម្បីពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគលើផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជា (រួមមាន៖ អង្ករ ស្វាយចន្ទី ដំឡូងមី និងកៅស៊ូជាដើម) ដែលជួយបង្កើនការនាំចេញទៅកាន់ទីផ្សារប្រទេសកាតា និងបណ្តាប្រទេសដទៃទៀតនៅតំបន់មជ្ឈិមបូព៌ា ទ្វីបអឺរ៉ុប និងពិភពលោក។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅក្រសួងពាណិជ្ជកម្ម លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក នីវ លី ប្រធានវិទ្យាស្ថានខុងជឺប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម ផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា និងគណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ (The Korea Energy Agency) ដឹកនាំដោយលោក Kyoungmin Kim ប្រធានក្រុមគាំទ្រគម្រោងក្រៅប្រទេសនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។