ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធីបតីក្នុងពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០ តោន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ចំនួន ២០០,០០០ តោន សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និង ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី
(ប៉ីហៃ, ចិន)៖ នាថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធីបតីក្នុងពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០ តោន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ចំនួន ២០០,០០០ តោន សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និង ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយសហប្រធានសម្របសម្រួលគំនិងផ្តួចផ្តើមកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍន៍
(ហ្សឺណែវ, ស្វ៊ីស)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងអំឡុងពេលដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម João Aguiar Machado តំណាងអចិន្ត្រៃយ៍នៃសហភាពអឺរ៉ុប និង ឯកឧត្តម Salomon Eheth តំណាងអចិន្ត្រៃយ៍នៃប្រទេសកាំម៉េរូនប្រចាំ WTO ដែលជាសហប្រធានសម្របសម្រួលគំនិតផ្ដួចផ្ដើមកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍន៍។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយកម្ពុជាលើកទី៣ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Paul Akiwumi ប្រធានផ្នែកកម្មវិធីពិសេស អាហ្រ្វិក ប្រទេសអភិវឌ្ឍន៍តិចតួច នៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)
(ហ្សឺណែវ, ស្វីស)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយកម្ពុជាលើកទី៣ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Paul Akiwumi ប្រធានផ្នែកកម្មវិធីពិសេស អាហ្រ្វិក ប្រទេសអភិវឌ្ឍន៍តិចតួច នៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវឌ្ឍនភាព និងទិសដៅបន្តនៃសិក្ខាសាលាពាក់ព័ន្ធនឹងវិធានដើមកំណើតទំនិញ និងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច(LDCs) ព្រមទាំងគម្រោងសិក្សាស្រាវជ្រាវរបស់អង្គការ UNCTAD ស្ដីពីយុទ្ធសាស្រ្ដរបស់កម្ពុជាសម្រាប់ការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដោយរលូន ដែលជាផ្នែកដ៏សំខាន់របស់ឯកសារក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្នាំ២០៣០ (Trade Policy Framework) របស់ក្រសួងពាណិជ្ជកម្ម។ --- (Geneva, Switzerland): On the afternoon of Friday, 28 March 2025, at the World Trade Organization (WTO) in Geneva, Switzerland, while leading the Cambodian delegation to Cambodia’s 3rd Trade Policy Review meeting (3rd TPR), Her Excellency CHAM Nimul, Minister of Commerce, met with Mr. PAUL Akiwumi, Director for Africa, LDCs, and Special Programmes of UNCTAD. The purpose of the meeting was to discuss cooperation between Cambodia and UNCTAD, including the organization of workshops related to rules of origin, LDC graduation, and the formulation of Cambodia’s Trade Policy Framework toward 2030 for the Ministry of Commerce.
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២:២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
Newsឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ពាណិជ្ជកម្មកម្ពុជា៖ ទស្សនវិស័យឆ្ពោះទៅកាន់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩”
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ពាណិជ្ជកម្មកម្ពុជា៖ ទស្សនវិស័យឆ្ពោះទៅកាន់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩” នៅសណ្ឋាគារសុខាភ្នំពេញ និងតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីលោក Yasushi Ishida ជំនួយការអគ្គនាយកនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសវិស័យឯកជនកម្ពុជា ជាច្រើនរូប។



