News(ស្វាយរៀង)៖ នាព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៃរោងចក្រផលិតសំបកកង់រថយន្ត របស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក. ដែលរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ គួរបញ្ជាក់ផងដែរថា ការវិនិយោគរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ គឺជាគម្រោងវិនិយោគធំមួយក្នុងវិស័យឧស្សាហកម្មផលិតសំបកកង់រថយន្ត ដែលត្រូវបានចាត់ទុកថា ជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់ សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត និងខេត្តស្វាយរៀង។ គម្រោងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ការពង្រីកមូលដ្ឋានឧស្សាហកម្ម និងការធ្វើពិពិធកម្មផលិតកម្ម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងក្នុងតំបន់។ ជាមួយគ្នានេះ ក្រុមហ៊ុនគ្រោងនាំចេញផលិតផលសំបកកង់របស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ដូចជា សហរដ្ឋអាមេរិក អឺរ៉ុប អង់គ្លេស ប្រេស៊ីល និងទីផ្សារសក្តានុពលផ្សេងៗទៀត ខណៈដែលសមត្ថភាពផលិតរបស់រោងចក្រ អាចឈានដល់ប្រមាណ ១២ លានសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងជួយលើកកម្ពស់កំណើនការនាំចេញ និងពង្រឹងសមត្ថភាពប្រកួតប្រជែងឧស្សាហកម្មកម្ពុជា នៅលើទីផ្សារអន្តរជាតិ។ បន្ថែមពីនេះ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក. បានបើកការដ្ឋានសាងសង់រោងចក្ររបស់ខ្លួន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ហើយក្នុងរយៈពេលត្រឹមតែ ១ ឆ្នាំ ប៉ុណ្ណោះ គម្រោងនេះបានសាងសង់រួចរាល់ និងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ដែលបង្ហាញពីសមត្ថភាព ប្រសិទ្ធភាព និងទំនុកចិត្តរបស់វិនិយោគិនបរទេស ចំពោះបរិយាកាសវិនិយោគ និងសន្តិសុខសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យ និងផ្តល់ធាតុចូលលើខឹ្លមសារសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ក្នុងគោលដៅផ្តួចផ្តើមបង្កើតឱ្យមាននូវក្របខណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរ ដែលនឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
News(Phnom Penh): On the morning of Monday, 12 January 2026, at the Ministry of Commerce, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and the Chairman of the Export Promotion Task Force, chaired the Export Promotion Task Force annual meeting to review the outcomes in 2025 and discuss the strategic direction and work plan for 2026 of the Export Promotion Task Force. During the meeting, there was a discussion on the key outcomes, including the expansion of export market destinations, the signing of Memorandums of Understanding (MOUs) and trade agreements with international partners, and the increase in volume and amount of exports of agricultural and industrial products, including the enhancement and capacity building of the export industry and domestic producers. On that occasion, His Excellency Secretary of State highly appreciated the achievements of the Export Promotion Task Force in 2025, which have continuously contributed to export activities and promoting the competitiveness of Cambodian products in international markets. His Excellency Secretary of State also highlighted that the outcomes in 2025 will serve as a platform for further expansion of export destinations and to attract cooperation opportunities in 2026.
Newsសូមចុចលើតំណរភ្ជាប់ ឬស្កេន QR Code នៅឧបសម្ព័ន្ធទី៥ ដើម្បីទាញយកគំរូឯកសារតម្រូវ៖ https://link.moc.gov.kh/business-registration-normalization --- Prakas on the Simplification of Business Registration Please click the link or scan the QR code in Appendix 5 to access samples of the required documents: https://link.moc.gov.kh/business-registration-normalization
NewsAnnouncement on the Waiver of Penalty for Companies Failing to File Annual Declaration, Limiting the Penalty to the Last One Year