ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលជូនចំពោះ លោក យី ឡាង មន្ត្រីនៃនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលជូនចំពោះ លោក យី ឡាង មន្ត្រីនៃនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៦:១៥នាទីព្រឹក ក្នុងជន្មាយុ៣៦ឆ្នាំ ដោយរោគាពាធ។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក យី ឡាង បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
Newsអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៤ ក្រោមមូលបទ ”សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ៨ មីនា ១៩១១ - ៨ មីនា ២០២៥
អបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៤ ក្រោមមូលបទ ”សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ៨ មីនា ១៩១១ - ៨ មីនា ២០២៥
Newsវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម មានកិត្តិយសបោះពុម្ពផ្សាយព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិក (iTrade Bulletin) វ៉ុល០១ លេខ០១ (ជាភាសាខ្មែរ និងអង់គ្លេស) សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ ដូចខាងក្រោម៖
វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម មានកិត្តិយសបោះពុម្ពផ្សាយព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិក (iTrade Bulletin) វ៉ុល០១ លេខ០១ (ជាភាសាខ្មែរ និងអង់គ្លេស) សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ ដូចខាងក្រោម៖
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប”
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ អែន មូន រីវ៉ឺសាយ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក លោកស្រី និងមន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
Newsឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមពិធីជប់លៀងអាហារពេលល្ងាច (Gala dinner) រៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាកចក្រកម្ពុជា
(ភ្នំពេញ)៖ នាល្ងាចថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ Fairfield by Marriott ភ្នំពេញ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីជប់លៀងអាហារពេលល្ងាច (Gala dinner) ដែលរៀបចំឡើងដោយ ស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋាភិបាលនៃរដ្ឋតាមិល នៃសាធារណរដ្ឋឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា។



