Newsអនុមោទនា បុណ្យវិសាខបូជា ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨
News(សៀមរាប)៖ នាព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង លោកជំទាវ Chansouk SENGPHACHANH អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតទ្បាវបាន អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិអាស៊ានលើកទី៧៥ និងពិធីផ្ទេរតំណែងប្រធានក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន (AWGIPC CHAIRMAN) ពី ឯកឧត្តម Xaysomphet NORASINGH អគ្គនាយកនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូន ឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាសម្រាប់អាណត្តិ២ ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០២៥ ដល់២០២៧។
News(សៀមរាប)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងនាមអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានដឹកនាំគណៈប្រតិភូកម្មសិទ្ធិបញ្ញាកម្ពុជាជួបពិភាក្សាការងារជាមួយលោកជំទាវ Chansouk SENGPHACHAN ដើម្បីពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា និងចែករំលែកបទពិសោធន៍របស់កម្ពុជាអំពីដំណើរការនិងនីតិវិធីនៃការទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ទៅសហរដ្ឋអាម៉េរិក ដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នៅរដ្ឋធានីវ៉ាស៊ីនតោន។
News(អង់ការ៉ា, តួកគីយ៉េ)៖ នាថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមអម ឯកឧត្តម សុក ជា ឯកអគ្គរាជទូត និងរៀបចំស្តង់តាំងបង្ហាញផលិតផលខ្មែរ និងវប្បធម៌ជាតិ ក្នុងទិវាវប្បធម៌អន្តរជាតិលើកទី៦ ដែលប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យបច្ចេកវិទ្យា OSTIM នាទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ។