Newsសេចក្តីជូនដំណឹង ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ស្ដីអំពីករណីនាំចូលផ្លែទុរេនពីប្រទេសជិតខាង
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេច បានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិកសមាជិកាសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ជាច្រើនរូប។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រកាសផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារបច្ចេកទេសនេះ និងការកំណត់ផែនការពេលវេលា និងសកម្មភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍វិស័យម្រេច ព្រមទាំងដើម្បីពិនិត្យ និងពិភាក្សាលើយន្តការនានា សំដៅជំរុញអភិវឌ្ឍន៍វិស័យម្រេចកម្ពុជា ឱ្យកាន់តែល្អប្រសើរ៕
News(តូក្យូ, ជប៉ុន)៖ នាថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមរៀបចំ និងតាំងបង្ហាញផលិតផលខ្មែរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅសួនឧទ្យានយ៉ូយ៉ូហ្គិ ទីក្រុងតូក្យូ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម MIYAJI Takuma អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន, ឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា, ឯកឧត្តម SUSUMU Tai កុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុងសេនដៃ និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ឯកឧត្តម Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ព្រមទាំងតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ស្ថានតំណាងបរទេសនានានៅជប៉ុន ក្រសួង-ស្ថាប័នជប៉ុនពាក់ព័ន្ធ ក្រុមហ៊ុនឯកជនកម្ពុជានិងជប៉ុន បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន មិត្តជប៉ុន និងភ្ញៀវអន្តរជាតិ សរុបប្រមាណជាង ១០ម៉ឺននាក់។
News(បាត់ដំបង)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្រ្តធ្វើធុរកិច្ចក្នុងយុគសម័យទីផ្សារឌីជីថល” ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្ម ក្រុមហ៊ុន សហគ្រាស ផលិតករ អាជីវករ សមាគម សហគមន៍ និស្សិតក្នុងខេត្តបាត់ដំបង។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។