News(ម៉ានីល, ហ្វីលីពីន) ៖ នាថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមពិព័រណ៍ The 3rd Philippine Subcon and Manufacturers Exhibition 2025: Make it in the Philippines ដែលរៀបចំឡើងដោយសមាគមឧស្សាហកម្មអវកាសហ្វីលីពីន សហការជាមួយក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ហ្វីលីពីន នៅមជ្ឍមណ្ឌលពាណិជ្ជកម្មពិភពលោក ប្រទេសហ្វីលីពីន។ កម្មវិធីនេះ ជាវេទិកាសំខាន់មួយសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ អ្នកចែកចាយ និងអ្នកប្រើប្រាស់ជាតិ និងអន្តរជាតិ ដោយបានដាក់តាំងបង្ហាញផលិតផល និងសេវាកម្មឧស្សាហកម្មចម្បងៗរបស់ហ្វីលីពីនទៅកាន់អ្នកចូលរួមជាតិ និងអន្តរជាតិ ដូចជាឧស្សាហកម្មអាកាសចរណ៍ យានយន្ត អេឡិចត្រូនិក ម៉ូតូ ទូក និងនាវា ជាដើម៕
News(ភ្នំពេញ)៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ ២០២៥ នៅផែរស្ងួត អូលែរ វើលវ៉ាយដ៏ ឡូជីស្ទិក លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារនៃក្រសួងពាណិជ្ជកម្ម ចុះពិនិត្យលើការនាំចេញស្វាយចន្ទី និងស្វាយកែវរមៀតសម្ងួត ចេញទៅកាន់ប្រទេសម៉ាឡេស៊ី។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Sumaya Al Shamsi ប្រធាននាយកដ្ឋានភាពជាដៃគូយុទ្ធសាស្រ្តនិងពិធីការនៃសភាពាណិជ្ជកម្មអន្តរជាតិទីក្រុងឌុយបៃ អំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកាលានុវត្តភាពធុរកិច្ចទ្វេភាគី រវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា ក្នុងគោលបំណងជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
News(សៀមរាប)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារកម្មសិទ្ធិបញ្ញាជាមួយ លោក TAN Kong Hwee ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី និងសហការី ព្រមទាំងអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងតំណាងការិយាល័យកម្មសិទ្ធិបញ្ញាសិង្ហបុរី ផងដែរ។