ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសំណេះសំណាលជាមួយនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ៣រូប ដែលជានិស្សិតជ័យលាភីអាហារូបករណ៍ ERASMUS+ និងត្រូវទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Institut national des Sciences Appliquées de Rennes នៃសាធារណរដ្ឋបារាំង
(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសំណេះសំណាលជាមួយនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ៣រូប ដែលជានិស្សិតជ័យលាភីអាហារូបករណ៍ ERASMUS+ និងត្រូវទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Institut national des Sciences Appliquées de Rennes នៃសាធារណរដ្ឋបារាំង។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិសារអាហារការងារពេលព្រឹកជាមួយ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារខតថ៍យ៉ា ម៉ារីយ៉ត ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិសារអាហារការងារពេលព្រឹកជាមួយ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន។ នាឱកាសជំនួបនេះ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន មានបំណងស្វែងយល់បន្ថែមពីឱកាសធ្វើធុរកិច្ច វិនិយោគ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីនផងដែរ។
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Tadaaki Okada អគ្គនាយកការិយាល័យ Kochi Prefecture នៅទីក្រុងកូជី ប្រទេសជប៉ុន ដោយមានការចូលរួមពី លោក Takashi Inoue នាយកប្រតិបត្តិក្រុមហ៊ុន Inoue Calcium Corporation និង នាយកប្រតិបត្តិជាន់ខ្ពស់ និងតំណាងមកពីសិប្បកម្មស្វាយចន្ទីខេត្តស្ទឹងត្រែង
(កូជី, ជប៉ុន)៖ នារសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Tadaaki Okada អគ្គនាយកការិយាល័យ Kochi Prefecture នៅទីក្រុងកូជី ប្រទេសជប៉ុន ដោយមានការចូលរួមពី លោក Takashi Inoue នាយកប្រតិបត្តិក្រុមហ៊ុន Inoue Calcium Corporation និង នាយកប្រតិបត្តិជាន់ខ្ពស់ និងតំណាងមកពីសិប្បកម្មស្វាយចន្ទីខេត្តស្ទឹងត្រែង។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជែម កាម៉ាល់ ខាន់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី១
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជែម កាម៉ាល់ ខាន់ នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងគណៈប្រតិភូរបស់ភាគីប៉ាគីស្ថានផងដែរ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងរកកាលានុវត្តភាពសំដៅបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងពិនិត្យ និងស្វែងរកវិស័យដែលមានសក្តានុពល និងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Takashi Inoue នាយកប្រតិបត្តិក្រុមហ៊ុន Inoue Calcium Corporation នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅទីក្រុងកូជី ប្រទេសជប៉ុន ដោយមានការចូលរួមពី កញ្ញា សឿន សុធីតា ដែលជាសហស្ថាបនិកសិប្បកម្មស្វាយចន្ទីស្ទឹងត្រែង ផងដែរ
(កូជី, ជប៉ុន)៖ នារសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Takashi Inoue នាយកប្រតិបត្តិក្រុមហ៊ុន Inoue Calcium Corporation នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅទីក្រុងកូជី ប្រទេសជប៉ុន ដោយមានការចូលរួមពី កញ្ញា សឿន សុធីតា ដែលជាសហស្ថាបនិកសិប្បកម្មស្វាយចន្ទីស្ទឹងត្រែង ផងដែរ។



