Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនចំពោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងក្រុមគ្រួសារ
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែ មករា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៣ ៩៥០ រៀល/លីត្រ (តម្លៃថេរ) - ប្រេងម៉ាស៊ូត = ៣ ៨០០ រៀល/លីត្រ (តម្លៃថេរ)
News(ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមពីធីចុះហត្ថលេខាដោយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន អនុម័តលើកញ្ចប់ថវិការជាតិសម្រាប់ឆ្នាំ២០២៥ នៅវិមានប្រធានាធិបតី ម៉ាឡាកាញ៉ាង។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ថា ច្បាប់ថវិកាជាតិឆ្នាំ២០២៥ នេះ ត្រូវបានរៀបចំឡើង ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងគាំទ្ររដ្ឋាភិបាលលើកកម្ពស់សេវាកម្មបន្ថែមទៀតស្របតាមផែនការអភិវឌ្ឍន៍ហ្វីលីពីនឆ្នាំ២០២៣-២០២៨។ បន្ថែមពីនេះ រដ្ឋាភិបាលហ្វីលីពីនក៏ផ្តល់អាទិភាពដល់កាវិនិយោគបៃតង ការត្រៀមការពារគ្រោះមហន្តរាយ ជំរុញនវានុវត្តន៍ និងលើកកម្ពស់ពាណិជ្ជកម្ម ផងដែរ។