News(សៀមរាប)៖ នាព្រឹកថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) (www.setfo.moc.gov.kh) ដែលមានការចូលរួមពីមន្ដ្រីតំណាងមន្ទីរពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងសមាគមពាណិជ្ជកម្ម មេធាវី និងនិស្សិតនៅក្នុងខេត្តសៀមរាប ជាច្រើនរូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Cun Min អគ្គនាយរង នៃមន្ទីរពាណិជ្ជកម្មខេត្តយូណាន ដែលបានដឹកនាំគណៈប្រតិភូ និងវិស័យឯកជនពីខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន មកស្វែងយល់ឱកាសវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ នៃក្រសួងពាណិជ្ជកម្មជាច្រើនរូប។
News(ណាននីង, ចិន)៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ Red Forest ទីក្រុងណាននីង ប្រទេសចិន លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុង វេទិកាស្តីពីកិច្ចសហប្រតិបត្តិការអគ្គិសនី និងថាមពលចិន-អាស៊ានលើកទី១៨ ឆ្នាំ២០២៥ ក្រោមមូលបទ “ជំរុញថាមពលបៃតង និងនវានុវត្តន៍ឌីជីថលសម្រាប់ទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអគ្គិសនីចិន-អាស៊ាន” ដែលរៀបចំដោយ ក្រុមប្រឹក្សាអគ្គិសនីចិន និងសហការរៀបចំដោយ CCPIT Electric Power Industry Office, Guangxi Energy Co., Ltd of China Huadian Corporation និង China Southern Power Grid (Guangxi)។
Newsអបអរសាទរ ខួបលើកទី ២ រមណីយដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៥
Newsអនុមោទនា ពិធីកាន់បិណ្ឌ ១០ ថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥