News(ណាននីង ក្វាងស៊ី ចិន)៖ នាព្រឹកថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលវឌ្ឍនភាពការងារនៃការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
Newsសេចក្តីប្រកាសព័ត៌មានស្ដីពី៖ លេខបារកូដផលិតផល (Barcode) ដែលផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃ ផលិតផល
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយស្វាយកម្ពុជា បានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានក្រុមការងារ សមាជិក សមាជិកា តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ជាច្រើនរូប។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីប្រកាសផ្សព្វផ្សាយពីសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារបច្ចេកទេសនេះ ព្រមទាំងដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើការកំណត់ពេលវេលា និងផែនសកម្មភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយស្វាយកម្ពុជា សំដៅជំរុញអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យស្វាយកម្ពុជា៕
News(បាត់ដំបង)៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) (www.setfo.moc.gov.kh) ដែលមានការចូលរួមពី មន្ដ្រីតំណាងមន្ទីរពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងសមាគមពាណិជ្ជកម្ម និង មេធាវីនៅក្នុងខេត្តបាត់ដំបង ជាច្រើនរូប។
News(ហ្សឺណែវ, ស្វ៊ីស)៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាមន្ត្រីបង្គោលកម្ពុជា បានអញ្ជើញចូលរួមវេទិកាពិភពលោករបស់កម្មវិធីពង្រឹងសមាហរណកម្មពាណិជ្ជកម្ម (EIF Global Forum) ស្តីពី “Accelerating Impact: On the Road to EIF Phase Three” ដែលមានការអញ្ជើញចូលរួមពីបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនរូប។