Newsសូមស្វាគមន៍មកកាន់លេខទូរស័ព្ទទំនាក់ទំនងសាធារណៈ 1266 និងបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម។ សូមស្កេន QR Code ឬ ចូលទៅកាន់ដំណរភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានពាណិជ្ជកម្ម --- Welcome to Ministry of Commerce Call Center 1266 and official social media! Please scan QR Codes or click links for commerce news: Website : https://moc.gov.kh Facebook : https://www.facebook.com/moc.gov.kh Telegram : https://t.me/mocnewsfeed YouTube : https://www.youtube.com/@mocgovkhcambodia X (Twitter) : https://twitter.com/MoCCambodia
News(ខេត្តកំពង់ធំ)៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករខ្មែរយើង នៅក្នុងខេត្តកំពង់ធំ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៦៖០០ នាទីព្រឹក -៦៖០០ នាទីល្ងាច។
Newsអនុមោទនា ពិធីកាន់បិណ្ឌ ៧ ថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលបុរីកោះពេជ្រ (Koh Pich City Hall) រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាស្តីពី (Master Class)៖ ស្តីពី “ការកសាងកម្ពុជាឌីជីថលដ៏ឆ្លាតវៃ និងសុវត្ថិភាព៖ យុវជន នវានុវត្តន៍ និងទំនុកចិត្តក្នុងយុគសម័យ AI” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីថ្លែងសុន្ទរកថាពី លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក Michal Mazur នាយកផ្នែក Global Expansion នៃក្រុមហ៊ុន Zen.com ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យលើសេចក្តីព្រាងកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា-ប៉ាគីស្ថាន និងកម្ពុជា-វៀតណាម។ កិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាទាំងនេះ និងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-ប៉ាគីស្ថាន និងកម្ពុជា-វៀតណាមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។