Newsអនុមោទនា ពិធីកាន់បិណ្ឌ ៥ ថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន JNDesign, Venture Capital និង O2&B Co.,Ltd ដើម្បីពិភាក្សាអំពីនីតិវិធីនៃការចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា។ --- (Phnom Penh): On the morning of Thursday, 11 September 2025, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of Commerce, received a courtesy call from meeting delegations of JNDesign, Venture Capital, and O2&B Co.,Ltd to discuss procedure for business registration in Cambodia.
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ផន ធូរេន ភរិយារបស់ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ផន ធូរេន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
Newsចូលរួម ជំរុញ ផលិតផលខ្មែរទៅកាន់ទីផ្សារពិភពលោក! ពិព័រណ៍ផលិតផលក្នុងស្រុក និង ការទិញទំនិញនៅលើ www.CambodiaTrade.com និងវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗទៀត។ 📅 ថ្ងៃទី12-13ខែកញ្ញា ឆ្នាំ២០២៥ ⏰ ម៉ោង 8:00 ព្រឹក - 6:00ល្ងាច 📍សាលបុរីកោះពេជ្រ (Koh Pich City Hall), រាជធានីភ្នំពេញ 🌍 សម្រាប់ព័ត៌មានបន្ថែម៖ dtf.moc.gov.kh ចុះឈ្មោះ: https://dtf.moc.gov.kh/event-registration From Cambodian Made to Global Trade! Exhibition of Cambodia-made products, and digital shopping on www.CambodiaTrade.com and other ecommerce platforms. 📅 September 12–13, 2025 ⏰ 8AM – 6PM 📍 Koh Pich City Hall, Phnom Penh 🌍 More info: https://dtf.moc.gov.kh/ #DigitalTradeForum2025 #cambodiaTrade.com