News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ អេន មូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមក្នុង “វេទិកាសេដ្ឋកិច្ចចក្រាកម្ពុជា" ក្រោមប្រធានបទ "ផែនទីបង្ហាញផ្លូវ ដើម្បីឆ្ពោះទៅរក ភាពស្អាត បៃតង និងចីរភាព" ដែលសហការរៀបចំឡើងដោយក្រសួងបរិស្ថាន និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ)។
Newsអនុមោទនា ពិធីកាន់បិណ្ឌ ៣ ថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥
News(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានរៀបចំកម្មវិធីជជែកដេញដោលយុវជនវគ្គជម្រុះ ដែលជាកម្មវិធីអម “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី ២” ក្រោមមូលបទ “កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល” ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ កម្មវិធីជជែកដេញដោលយុវជន រៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងការចូលរួមពីយុវជនជំនាន់ក្រោយ ឱ្យមាន កិច្ចសន្ទនា បំផុសគំនិតចូលរួមជាមួយសង្គម និងសិក្សាស្វែងយល់ពីពាណិជ្ជកម្មឌីជីថល សំដៅរួមគ្នាកសាងអនាគតឌីជីថលដ៏ឆ្លាតវៃសម្រាប់កម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារពាណិជ្ជកម្មក្នុងប្រទេស និងការតភ្ជាប់ទីផ្សារក្រៅប្រទេស ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អគ្គនាយក និងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ មានគោលបំណងតាមដាន និងពិនិត្យលើវឌ្ឍនភាពការងារពាណិជ្ជកម្មក្នុងប្រទេស និងការតភ្ជាប់ទីផ្សារក្រៅប្រទេស ក៏ដូចជាពិនិត្យលើសមិទ្ធផល និងលទ្ធផលការងារដែលបានអនុវត្តកន្លងមក ដើម្បីដាក់ចេញនូវទិសដៅ និងយុទ្ធសាស្ត្រថ្មីៗសម្រាប់បន្តអនុវត្តគោលដៅសំខាន់ៗនានា។
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ