Newsអនុមោទនា ពិធីកាន់បិណ្ឌ២ ថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥
News(ភ្នំពេញ)៖ នាថ្ងៃទី៣-៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាសម្រាប់ភាគីកម្ពុជា បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មាធិការចរចាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាពនៃការចរចា ពិភាក្សាដោះស្រាយបញ្ហានានារបស់ក្រុមការងារពាក់ព័ន្ធ ក៏ដូចជាផ្តល់អនុសាសន៍លើកិច្ចការសំខាន់ៗដែលត្រូវធ្វើជាបន្តបន្ទាប់ និងដើម្បីត្រៀមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ --- His Excellency LONG Kemvichet, Director-General of the General Department of International Trade, led the Cambodian delegation to the 15th Trade Negotiating Committee for the ASEAN-Canada Free Trade Agreement (ACAFTA TNC) Meeting. ... (Phnom Penh): On 3-5 September 2025, at the Ministry of Commerce, His Excellency LONG Kemvichet, Director-General of the General Department of International Trade and ACAFTA TNC Lead for Cambodia, led the Cambodian delegation to attend the 15th ACAFTA TNC Meeting via video conference. The meeting was convened to review progress, address outstanding issues among the relevant subsidiary bodies, and provide guidance on follow-up work related to the ACAFTA negotiations, as well as to prepare for the upcoming AEM-Canada consultation scheduled for September 2025.
Newsអនុមោទនា ពិធីកាន់បិណ្ឌ១ ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥
News(វ៉្លាឌីវ៉ូស្តុក, សហព័ន្ធរុស្ស៊ី)៖ នាថ្ងៃទី៣-៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក សហព័ន្ធរុស្ស៊ី ឯកឧត្តម លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចភាគខាងកើតលើកទី១០ (10th Eastern Economic Forum) ដែលជាវេទិកាប្រចាំឆ្នាំ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល ធុរជន តំណាងអង្គការសង្គមស៊ីវិល និងគ្រឹះស្ថានឧត្តមសិក្សា ពីបណ្តាប្រទេសប្រមាណ ៣៥ ជុំវិញពិភពលោក ព្រមទាំងមន្រ្តីជំនាញ និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ផងដែរ។
News(ភ្នំពេញ)៖ នារសៀល ថៃ្ងសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយនឹង លោកស្រី Blake Dawgert ប្រធានផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងសេចក្តីសោមន្សរីករាយជូន ចំពោះ លោកស្រី Blake Dawgert ប្រធានផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលទើបទទួលបានការតែងតាំងឱ្យមកបំពេញបេសកកម្មនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-សេដ្ឋកិច្ច រវាងកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញនូវការគាំទ្រយ៉ាងកក់ក្តៅលើបេសកកម្មថ្មីរបស់ លោកស្រី នៅកម្ពុជា ថានឹងអាចរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរលើសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជាពិសេសតាមរយៈការទាក់ទាញអ្នកវិនិយោគិនអាមេរិក និងផលិតផលជាច្រើនមុខរបស់អាមេរិកមកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀតនាពេលខាងមុខ។ ជាការឆ្លើយតប លោកស្រី Blake Dawgert បានថ្លែងអំណរគុណ និងបានលើកឡើងអំពីការងារអាទិភាពមួយចំនួនដែលនឹង ជំរុញឱ្យមានការគាំទ្រ និងកិច្ចសហការរួមគ្នា ការបន្តកិច្ចពិភាក្សាលើកិច្ចព្រមព្រៀង កិច្ចសម្រួលពាណិជ្ជកម្ម និងការទាក់ទាញអ្នកវិនិយោគិនអាមេរិកឱ្យមកវិនិយោគលើវិស័យអាទិភាពមួយចំនួននៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានលើកឡើងអំពីគម្រោងគាំទ្ររបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុចាក្នុងការជំរុញលើកទឹកចិត្តដល់ពាណិជ្ជករ និងសហគ្រិនកម្ពុជាដែលមានបំណងនាំយកផលិតផលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងការវិនិយោគដោយផ្ទាល់នៅសហរដ្ឋអាម៉េរិក ផងដែរ។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី និងក្រុមការងារ នៅក្នុងជំនួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់នេះ ភាគីទាំងពីរមានកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និងភាតរភាពខ្ពស់ ក្នុងន័យបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ និងជំរុញពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរផងដែរ៕