News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារពាណិជ្ជកម្មក្នុងប្រទេស និងការតភ្ជាប់ទីផ្សារក្រៅប្រទេស ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្ត្រីពាក់ព័ន្ធនានា។
News(ឌីលី, ទីម័រឡេស្តេ)៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ «Dili International Trade Expo 2025 (DITE-2025)» ក្រោមអធិបតីភាព ឯកឧត្តម Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូត ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន មកពីប្រទេសអូស្រ្តាលី ប៊្រុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា សិង្ហបុរី ឥណ្ឌា ហ្វីជី ទីក្រុងម៉ាកាវប្រទេសចិន និងព័រទុយហ្គាល់ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកជំទាវ Beth Van Duyne ជាសមាជិកសភាប្រចាំរដ្ឋ Texas, ឯកឧត្តមវេជ្ជបណ្ឌិត Richard McCormick សមាជិកសភាប្រចាំរដ្ឋ Georgia និង ឯកឧត្តម Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តទំនើបម៉ាក LYNK & CO ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុង “ពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តទំនើបម៉ាក LYNK & CO” និងមានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលីហួរ គ្រុប ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ជាថ្នាក់ដឹកនាំក្រុមហ៊ុន ZDG ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
News(ឌីលី, ទីម័រឡេស្តេ)៖ នារសៀលថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៅរដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម NINO Pereira រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រឡេស្តេ ក្នុងឱកាសដែលក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមការតាំងពិព័រណ៍អន្តរជាតិ DITE 2025 នៅនៅរដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ។ កិច្ចពិភាក្សាការងារនេះ ក៏មានការចូលរួមពី ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសទីម័រឡេស្តេ ផងដែរ។