News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមធ្វើជាសហប្រធាន (Co-Chair) ជាមួយ ឯកឧត្តម អែលដា អាលីសហ្សឺរូវ (Eldar ALISHEROV) សមាជិកក្រុមប្រឹក្សាភិបាល និងជារដ្ឋមន្រ្តីទទួលបន្ទុកសមាហរណកម្មនិងម៉ាក្រូសេដ្ឋកិច្ចនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមការងាររួម ស្ដីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (គ.ស.អ.អ) តាមប្រព័ន្ធវីដេអូ និងមានវត្តមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងជាច្រើនរូប។
News(តាកែវ)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តតាកែវ ឯកឧត្តម សុខ ដារិទ្ធិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាអគ្គនាយករងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងសហការី តំណាង ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការអន្តរក្រសួង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង និង ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២៥ នៅស្ថានអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋឥណ្ឌូណេស៊ី លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី បានជួបពិភាក្សាការងារជាមួយ លោក Azka Pambudi ជា Product Development Lead, លោក Budi Adji ជា PT.Rol Director និង លោក Ahra Sufry ជា PT.Rol Commissioner ដែលជាអ្នកតំណាងឱ្យក្រុមហ៊ុន PT. Rekayasa Otomasi Indonesia។
News(អូសាកា, ជប៉ុន)៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមអម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងពិធីបើកការិយាល័យសាខាតំបន់កាន់សៃរបស់សមាគមកម្ពុជា-ជប៉ុនគិបូ (CJKA) ដែលប្រព្រឹត្តទៅនៅទីក្រុងអូសាកា ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CJKA។