News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានស្តីពីការពិនិត្យឡើងវិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA Review) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីតាមដានវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា ក៏ដូចជាទិសដៅការងារដើម្បីអាចបញ្ចប់ការចរចាជាដុំកំភួននៅដំណាច់ឆ្នាំ២០២៥។ - - - (Phnom Penh): On the morning of Thursday, 28 August 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister for Cambodia, attend the Special ASEAN Economic Ministers’ Meeting on the Review of the ASEAN-India Trade in Goods Agreement (AITIGA Review) via video conference. The meeting was convened to review the progress of the negotiations on the ASEAN-India Trade in Goods Agreement and work to ensure that the negotiations can reach a substantial conclusion by the end of 2025.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីតាមដានវឌ្ឍនភាពនៃការចរចា និងផ្តល់អនុសាសន៍ណែនាំ ដើម្បីធានាឱ្យដំណើរការចរចានៃកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (ASEAN DEFA) អាចបញ្ចប់ជាដុំកំភួននៅដំណាច់ឆ្នាំ២០២៥។ - - - (Phnom Penh): On the morning of Thursday, 28 August 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Community Council (AECC) Minister for Cambodia, led the Cambodian delegation to attend the Special ASEAN Economic Community Council (AECC) Meeting on the ASEAN Digital Economy Framework Agreement (ASEAN DEFA) via video conference. The meeting was convened to review the progress of the negotiations and to provide policy-level guidance, with a view to ensuring that the negotiations on the ASEAN Digital Economy Framework Agreement (DEFA) can reach a substantial conclusion by the end of 2025.
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋគារសូហ្វីតែលភ្នំពេញភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង ពិធីបិទមហាសន្និបាត សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្ត តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធស្រូវអង្គរកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។
News(គូឡាឡាំពួរ, ម៉ាឡេស៊ី)៖ នាថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមអម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ចូលរួមកម្មវិធីការតាំងពិព័រណ៍ និងការអបអរសាទរខួបលើកទី៥៨ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) 58th ASEAN DAY ដែលរៀបចំដោយក្រសួងការបរទេសម៉ាឡេស៊ី សហការជាមួយបណ្តាប្រទេសអាស៊ានទាំងអស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅ Cyber Event Hall នៃទីក្រុង Cyberjaya ប្រទេសម៉ាឡេស៊ី។ ក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានសម្តែងការកោតសរសើរចំពោះចក្ខុវិស័យ និងការប្តេជ្ញាចិត្តដ៏វែងឆ្ងាយរបស់ស្ថាបនិកដែលបានដាក់មូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នាពេលបច្ចុប្បន្ននេះ។ ក្រោយពីបញ្ចប់សុន្ទរកថា ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបន្តទស្សនាស្តង់ពិព័រណ៍របស់បណ្តាប្រទេសអាស៊ានទាំងអស់។ សូមជម្រាបជូនថា ស្តង់ពិព័រណ៍របស់កម្ពុជា មានដាក់បង្ហាញនូវផលិតផលជាវត្ថុអនុស្សាវរីយ៍ជាច្រើន រួមមាន៖ ក្រម៉ា ក្រណាត់សូត្រ រូបគំនូរ ចម្លាក់ឈើ កាបូប អាវយឺតកម្ពុជា សៀវភៅមុខម្អូបខ្មែរ និងផ្ទាំងផ្សព្វផ្សាយពីទេសចរណ៍ ដើម្បីលើកកម្ពស់សង្គម វប្បធម៌ និងទេសចរណ៍ នៃប្រទេសកម្ពុជា៕ --- (Kuala Lumpur, Malaysia): On Friday, 8 August 2025, Mr. VITH Panhnha, Commercial Attaché of the Cambodian Embassy in Malaysia, accompanied His Excellency OUK Chandara, Ambassador of the Royal Embassy of Cambodia to Malaysia, to attend the exhibition and celebration for the 58th ASEAN DAY organized by the Ministry of Foreign Affairs of Malaysia in cooperation with all ASEAN countries, under the high chairmanship of H.E. Anwar Ibrahim, Prime Minister of Malaysia, at the Cyber Event Hall in Cyberjaya, Malaysia. On that occasion, His Excellency Prime Minister of Malaysia express an appreciation for the far-sighted vision and commitment of the founders who have laid the foundation for regional stability and cooperation today. After finishing his speech, His Excellency Prime Minister of Malaysia continued to visit the exhibition booths of all ASEAN countries. The Cambodian exhibition booth displayed a variety of souvenir products, including krama, silk fabrics, arts, sculptures, bags, Cambodian T-shirts, Khmer recipe book, and tourism posters to promote Cambodian society, culture, and tourism.