News(ស៊ីដនី, អូស្រ្តាលី)៖ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅព្រលានយន្តហោះអន្តរជាតិ Western Sydney ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ នឹងបង្កើនការតភ្ជាប់ដែលអាចបម្រើដល់អ្នកធ្វើដំណើរប្រមាណ១០លាននាក់ក្នុងមួយឆ្នាំ។
News(ស៊ីដនី, អូស្រ្តាលី)៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Western Sydney និងបានជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Nocolene Murdoch សកលវិទ្យាធិការរង ព្រមទាំងសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យផងដែរ។ ទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់និងសិក្សាស្វែងយល់បន្ថែមពីសេដ្ឋកិច្ចចក្រា (circular economy) ការអភិវឌ្ឍធុរកិច្ច ការបណ្តុះបណ្តាលនិងស្រាវជ្រាវព្រមទាំងកម្មវិធីផ្លាស់ប្តូរការសិក្សាដល់សិស្ស-និស្សិតកម្ពុជាផងដែរ។
News(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ សហរដ្ឋអាម៉េរិក និងគណៈប្រតិភូ កំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជា។
News(ស៊ីដនី, អូស្រ្តាលី)៖ នាល្ងាចថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលទានសាអាហារការងារពេលល្ងាចជាមួយលោកស្រី Robyn Mudie ឧបការីទី១ នៃលេខាធិការទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងដីគោក នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។ ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗដូចជា ពាណិជ្ជកម្មទ្វេភាគី ឌីជីថលនីយកម្ម ការកសាងធនធានមនុស្ស អនាគតតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សមភាពយេនឌ័រ ដោយក្នុងនោះលោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យវិនិយោគិនអូស្រ្តាលីមកវិនិយោគក្នុងសួនឧស្សាហកម្មនៅកម្ពុជាផងដែរ។ បន្ថែមពីលើនេះទៀត ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើប្រធានបទមួយចំនួនទៀតដូចជា បរិបទពាណិជ្ជកម្មសាកល ការធ្វើពិពិធកម្មទីផ្សារតាមរយៈការទាញយកប្រយោជន៍ពីទីផ្សារអាស៊ាន និងអាសិប ដោយសង្កត់ធ្ងន់លើប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយមដែលផ្អែកលើគោលការណ៍ច្បាប់ដើម្បីកសាងទំនុកចិត្តដល់វិស័យធុរកិច្ច។
News(ស៊ីដនី, អូស្រ្តាលី)៖ នារសៀលថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបជាមួយសមាគមធុរកិច្ចប្រចាំរដ្ឋ New South Wales ដែលជាសមាគមធុរកិច្ចចំណាស់ជាងគេនៅអូស្ត្រាលីនិងមានសមាជិកជាង ១០០,០០០នាក់ ដើម្បីពិភាក្សាការងារនិងពិនិត្យកាលានុវត្តភាពក្នុងការចាប់ដៃគូវិនិយោគនៅកម្ពុជា។