News(ភ្នំពេញ) ៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សាលើឯកសារទស្សនាទានស្តីពីគម្រោង BRIDGE ដែលមានគោលបំណងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកម្មវិធីរដ្ឋាភិបាលឌីជីថលសំខាន់ៗទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការដាក់ចេញនូវរចនាសម្ព័ន្ធអភិបាលកិច្ចរឹងមាំ និងយន្តការលើកទឹកចិត្ត ដើម្បីទ្រទ្រង់កម្មវិធីរដ្ឋាភិបាលឌីជីថលទាំងនេះ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដារបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង នាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម និងអនុព័ន្ធពាណិជ្ជកម្មនៅក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលជាមួយអន្តរក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីរៀបចំសំណើគម្រោង “Rural E-commerce Empowerment Project (REEP)” ដែលជាជំនួយបច្ចេកទេសរបស់មូលនិធិថ្នាក់តំបន់សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម (RT4D) ដែលមានការអញ្ជើញចូលរួមពី លោកស្រីបណ្ឌិត ហេង ម៉ូលីយ៉ាណែត អ្នកគ្រប់គ្រងគម្រោង របស់អង្គភាពអភិវឌ្ឍន៍សម្រាប់ពាណិជ្ជកម្មតំបន់ (RT4D) ប្រចាំប្រទេសកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជននិងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួប និងពិភាក្សាការងារជាមួយគណ:ប្រតិភូវិស័យឯកជននៃសហភាព មីយ៉ាន់ម៉ា ដែលមានសមាជិកចំនួន ៥៤រូប ដឹកនាំដោយ លោក Aik Htun ប្រធានមជ្ឈមណ្ឌលជំរុញធុរកិច្ចអន្តរជាតិ នៃសហភាពមីយ៉ាន់ម៉ា ដោយមានការចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ប្រចាំសហភាពមីយ៉ាន់ម៉ា ឯកឧត្ដមអគ្គនាយក លោក លោកស្រីអគ្គនាយករង មន្ត្រីមួយចំនួនពីអគ្គនាយកដ្ឋានសេវា ពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ អគ្គនាយក អគ្គាធិការ លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន បានអនុញ្ញាតជូននិស្សិតចំនួន ៥០រូប ដែលជានិស្សិតជ័យលាភីអាហារូបករណ៍ក្រៅប្រទេស ឆ្នាំសិក្សា ២០២៥-២០២៦ ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម។