News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា(ស.អ.ក) អាណត្តិទី៥ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣ ដើម្បីពិភាក្សាលើការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តស្ដីពីការពង្រីកទីផ្សារ និងពិពិធកម្មការនាំចេញអង្ករកម្ពុជាឆ្នាំ២០២៥-២០៣០ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) អាណត្តិទី៥ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានគណៈកម្មការ និងសមាជិកជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខារាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យថ្នាក់កណ្ដាល។ របៀបវារៈសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យពិភាក្សាលើការពង្រឹងប្រសិទ្ធភាពនៃអនុវត្តតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋាន និងអង្គភាពក្រោមចំណុះក្នុងការការពារសុខុមាលភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ចូលរួមធានានូវសុចរិតភាព និងភាពស្មោះត្រង់នៃការធ្វើអាជីវកម្ម ពាណិជ្ជកម្មប្រកបដោយសមធម៌ និងការទទួលខុសត្រូវផ្នែកសង្គមរបស់អាជីវករ ពាណិជ្ជករ និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំបានដាក់ចេញនូវផែនការសកម្មភាពនិងទិសដៅអនុវត្តភារកិច្ចសម្រាប់ខែបន្ទាប់ សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវលទ្ធផលការងារកាន់តែប្រសើរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុង “វេទិកាជំរុញផ្សព្វផ្សាយសួនឧស្សាហកម្មកម្ពុជា-ចិន” ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ចឹង យ័នតុង (Zheng Yuandong) អគ្គលេខាធិការរង នៃរដ្ឋាភិបាលប្រជាជន នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី លោកស្រី ចឹង លីង (Zheng Ling) អភិបាលរងទីក្រុងប៉ីហាយ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូរដ្ឋាភិបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងវិនិយោគិន-ធុរជនកម្ពុជានិងចិន ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសហប្រធានក្រុមការងារ «ឆ» តំណាងរាជរដ្ឋាភិបាល រួមជាមួយ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ «ឆ» តំណាងវិស័យឯកជន បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៥ ដែលមានវត្តមានអញ្ជើញចូលរួមពីសមាជិក-សមាជិកាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនជាច្រើនរូប។ កិច្ចប្រជុំនេះផងដែរត្រូវបានធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមដែលបានលើកឡើងដោយវិស័យឯកជន ក្នុងន័យជំរុញ និងសម្រួលការធ្វើពាណិជ្ជកម្ម។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនចំពោះ លោកជំទាវ អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ ចំពោះការពលីជីវិតរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក