News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Fahd Al-Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និងគណៈប្រតិភូនៃក្រុមហ៊ុន AI MANSOUR HOLDING (AMH) ដើម្បីពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគលើផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជា (រួមមាន៖ អង្ករ ស្វាយចន្ទី ដំឡូងមី និងកៅស៊ូជាដើម) ដែលជួយបង្កើនការនាំចេញទៅកាន់ទីផ្សារប្រទេសកាតា និងបណ្តាប្រទេសដទៃទៀតនៅតំបន់មជ្ឈិមបូព៌ា ទ្វីបអឺរ៉ុប និងពិភពលោក។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅក្រសួងពាណិជ្ជកម្ម លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក នីវ លី ប្រធានវិទ្យាស្ថានខុងជឺប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម ផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា និងគណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ (The Korea Energy Agency) ដឹកនាំដោយលោក Kyoungmin Kim ប្រធានក្រុមគាំទ្រគម្រោងក្រៅប្រទេសនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។
News(ព្រះសីហនុ)៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) ដែលមានការចូលរួមពី មន្ដ្រីតំណាងមន្ទីរពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងសមាគមពាណិជ្ជកម្ម មេធាវី និងនិស្សិតនៅក្នុងខេត្តព្រះសីហនុ ជាច្រើនរូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយតំណាង UN Women ដើម្បីទទួលនូវការធ្វើបទបង្ហាញស្ដីពីគម្រោង «WE RISE Together» និងចូលរួមកិច្ចសម្ភាសន៍គន្លឹះ ក្នុងគោលបំណងសិក្សាអំពីកាលានុវត្តភាពដើម្បីលើកកម្ពស់ឱកាសនៃការចូលរួមរបស់ស្ត្រីក្នុងវិស័យសហគ្រិនភាពប្រកបដោយបរិយាបន្ន និងសមភាព។