News(ភ្នំពេញ)៖ នាព្រឹក ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យវឌ្ឍនភាពការងារ ក្រោមក្របខណ្ឌវេទិកាពាណិជ្ជកម្ម និងវិនិយោគ (Cambodia-UK Joint Trade and Investment Forum - JTIF) ជាពិសេសការត្រៀមរៀបចំវេទិកា JTIF លើកទី៣ ដោយមានវត្តមានចូលរួមពីឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មអន្តរជាតិ លោកអគ្គនាយករង និងមន្រ្តីជំនាញរបស់នាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង នាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
News(ហ្សឺណែវ, ស្វ៊ីស)៖ នារសៀលថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Konstantinos Georgaras ប្រធានអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសកាណាដា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ជំរុញការស្រាវជ្រាវ និងនវានុវត្តន៍រវាងប្រទេសកម្ពុជា និងកាណាដា ព្រមទាំងពង្រឹងកិច្ចសហប្រតិការកម្មសិទ្ធិបញ្ញាក្នុងក្រមខណ្ឌអាស៊ាន ខណៈពេលដែលកម្ពុជាធ្វើជាប្រធានក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។
News(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ស៊ី សួន អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) ដែលមានការចូលរួមពី មន្ដ្រីតំណាងមន្ទីរពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងសមាគមពាណិជ្ជកម្ម មេធាវី និងនិស្សិតនៅក្នុងខេត្តស្ទឹងត្រែង ជាច្រើនរូប។
News(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក សាន់ ដារិទ្ឋិ អភិបាលរង នៃគណៈអភិបាលខេត្តខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ អាជីវករ និងនិស្សិត ក្នុងខេត្តមណ្ឌលគិរី ជាច្រើនរូប។