News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលជូនចំពោះ លោកស្រី ទិត្យ មធូរ អនុប្រធានការិយាល័យ នៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១:៣៣នាទី ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយរោគាពាធ។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកស្រី ទិត្យ មធូរ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
News(ភ្នំពេញ)៖ នាព្រឹកចន្ទ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងគម្រោង EU-German GATE និងតំណាងគម្រោង EU-German CAPSAFE សម្រាប់ការចាប់ផ្តើមនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងគម្រោង EU-German GATE តំណាងគម្រោង EU-German CAPSAFE ទីប្រឹក្សាជាតិ តំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការសម្ងាត់ពាណិជ្ជកម្ម” ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៥ សហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានខេមអេដ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវអនុរដ្ឋលេខាធិការ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកបណ្ឌិតប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថានខេមអេដ លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោកប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ លោកប្រធានមន្ទីរ អនុប្រធានមន្ទីរពាណិជ្ជកម្មទាំង២៥រាជធានី-ខេត្ត និងមន្ត្រីក្រោមឱវាទក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូ "អនាគតអ្នកដឹកនាំអាស៊ាន" (Futuru Lider ba ASEAN - FLBA) របស់ទីម័រឡេស្ដេ ដើម្បីពិភាក្សាការងារ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅ The Premier Center Sen Sok លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម សុខ ពុទិ្ធវុធ ប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជា អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាផ្នែកគោលនយោបាយស្រូវអង្កររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (CAMBODIA) PLC ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។