Newsអបអរសាទរ ខួបលើកទី៤៨ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ~ ២០ មិថុនា ២០២៥
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាត្តិជូន គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ លើការរៀបចំយុទ្ធសាស្ត្រលើការពង្រឹងគុណភាពពាណិជ្ជកម្ម ជំរុញការនាំចេញអង្ករ ការបង្កើតវេទិការជួញដូរស្រូវអង្ករ យន្តការនៃការដោះដូរមុខទំនិញផលិផល និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាសម្រាប់អាណត្តិទី៥ នាពេលដ៏ខ្លីខាងមុខនេះ។
Newsសូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ខួប ៨៩ ព្រះវស្សា យាងចូល ៩០ ព្រះវស្សា ១៨ មិថុនា ១៩៣៦ - ១៨ មិថុនា ២០២៥
News(ប៉ារីស, បារាំង)៖ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារំាង ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមមហាសន្និបាត លើកទី១៧៦ របស់ការិយាល័យពិព័រណ៍អន្តរជាតិ (The 176th Session of the BIE General Assembly) ក្រោមអធិបតីភាព ឯកឧត្តម Dimitri S. Kerkentzes អគ្គលេខាធិការ នៃការិយាល័យពិព័រណ៍អន្តរជាតិ និងមានការចូលរួមពីប្រទេសជាសមាជិកចំនួន ៨៦។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។