News(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងលោក យ៉ង ភិរម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់ផលិតផលខ្មែរ” ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្ត ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ អាជីវករ និងនិស្សិតក្នុងខេត្តកំពង់ឆ្នាំង។
News(ទីក្រុងឡុងដ៍ និងទីក្រុងប៊ើមីងហ៊ែម)៖ នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ និងទីក្រុងប៊ើមិនហែម នៃចក្រភពអង់គ្លេស ក្នុងគោលបំណងដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ និងព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន និងវិនិយោគិនអង់គ្លេស។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Patricio Powell ឯកអគ្គរដ្ឋទូតស៊ីលីប្រចាំកម្ពុជា។ នាឱកាសនៃជំនួបសម្ដែងការគួរសមនេះភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពីការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស៊ីលីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេច បានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី១ ជាមួយតំណាងគម្រោង EU-German GATE និង EU-German CAPSAF ដើម្បីពិនិត្យ ពិភាក្សាលើការចាប់ផ្តើមដំណើរក្នុងការរៀបចំកសាងគោលនយោបាយម្រេចកម្ពុជា។
Newsអបអរសាទរ ខួបទី ៦៣ឆ្នាំ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើ ប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២៥