News(ហឺណាន, ចិន)៖ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹង ឯកឧត្តម SUN Shougang អភិបាលរងខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តមួយប្រកបដោយសក្តានុពលទីផ្សារ ដោយមានប្រជាជនប្រមាណជាង ១០០លាននាក់។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុង “ពិធីសម្ពោធភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា៖ ការនាំចេញ និងនវានុវត្តន៍កសិកម្ម (Launching of the EU-Cambodia Business Partnership: Export Lab and Agri-Innovation Lab) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ីហ្កូ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Oakwood Premier រាជធានីភ្នំពេញ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តំណាងសហភាពអឺរ៉ុប តំណាងអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ព្រមទាំងតំណាងរបស់សមាគម សហព័ន្ធ សភាពាណិជ្ជកម្ម ក្រុមហ៊ុន អាជីរករ និងសហគ្រាសជាច្រើនផងដែរ។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៣ ៧៥០ រៀល/លីត្រ (តម្លៃថេរ) - ប្រេងម៉ាស៊ូត = ៣ ៥០០ រៀល/លីត្រ (តម្លៃថេរ)
Newsអបអរសាទរ ទិវាកុមារអន្តរជាតិ ខួបលើកទី៧៦ ១ មិថុនា ១៩៥៩ - ១ មិថុនា ២០២៥
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារហៃយ៉ាត់រីជេនស៊ីភ្នំពេញ ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមជាគណៈអធិបតី និងធ្វើជាវាគ្មិន ក្នុងកម្មពិធីពេញអង្គរបស់ក្រុមការងារបេកកម្មពាណិជ្ជកម្មកាណាដា ដែលរៀបចំដោយស្ថានទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងមលោកជំទាវ Sara Wilshaw ឧបការីជាន់ខ្ពស់របស់អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ និងជាស្នងការពាណិជ្ជកម្មនៃប្រទេសកាណាដា។