News(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និង លោក កែ សួន សុភាព អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស នៅខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីអាជ្ញារធរខេត្ត មន្រ្តីរាជការមកពីមន្ទីរពាក់ព័ន្ធ ជាពិសេសធុរជន ពាណិជ្ជករ សិប្បករ និងអាជីវករក្នុងខេត្តជាច្រើនរូប។
Newsសេចក្តីជូនដំណឹងស្តីពី៖ ការបញ្ចប់សុពលភាពភ្នាក់ងារចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ចំនួន ២៧ នាក់
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយតំណាងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពនៃការវិនិយោគរបស់កូរ៉េនៅកម្ពុជា រួមទាំងផ្លាស់ប្ដូរ និងចែករំលែកនូវវឌ្ឍនភាពការងាររបស់កម្ពុជា និងកូរ៉េ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការទេ្វភាគីរវាងប្រទេសទាំងពីរ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៣ ៧០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛) - ប្រេងម៉ាស៊ូត = ៣ ៤៥០ រៀល/លីត្រ (ចុះថ្លៃ ១០០៛)